ទេព បូព្រឹក្ស មិនខ្វល់អ្នកណារិះគន់រឿងស្កាត់ជួប CL
- 2017-12-13 02:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេព បូព្រឹក្ស មិនខ្វល់អ្នកណារិះគន់រឿងស្កាត់ជួប CL
ចន្លោះមិនឃើញ
បើទោះជាដឹងថាការស្កាត់ជួប CL ដែលជាតារាខ្លួនស្រលាញ់ និងចូលចិត្តស្ទីលតុបតែងខ្លួនតាម អាចនឹងមានអ្នកខ្លះរិះគន់ក្ដី តែ ទេព បូព្រឹក្ស មិនខ្វល់នោះទេ។ កញ្ញា និយាយថា នេះជាសិទ្ធិ និងការស្រលាញ់របស់ខ្លួន ដូច្នេះកញ្ញាគ្មានអ្វីត្រូវខ្លាច។
កញ្ញា ទេព បូព្រឹក្ស បានបង្ហាញសប្បាយរីករាយជាខ្លាំងនៅពេលជួបតារាចម្រៀងដែលខ្លួនគាំទ្របំផុតនាពេលកន្លងទៅ។ បើទោះជាពេលវេលារវល់បែបណាក្ដីតារាចម្រៀងរូបនេះ សុខចិត្តទុកការងារមួយរយៈ ដោយធ្វើយ៉ាងណាស្កាត់ជួបតារាទីស្រលាញ់ឱ្យទាល់តែបាន។
តារាចម្រៀងកំពុងមានទីផ្សារខ្ពស់ក្រោយចាប់ដៃគូច្រៀងជាមួយ ជី ដេវីដ អះអាងថា តារាល្បីរបស់កូរ៉េ CL ពិតជាមានភាពរួសរាយរាក់ទាក់ដូចអ្វី ដែលគេនិយាយពិតមែន។ អ្វីធ្វើឱ្យ តារាចម្រៀងរូបនេះ សប្បាយចិត្តបំផុតនៅពេល CL តបមកកញ្ញាថា hey Boprek you so cute។
កញ្ញាបានបន្តថា ក្នុងនាមជាអ្នកគាំទ្រស្មោះស្ម័គ្រម្នាក់ ពិតជាយល់អារម្មណ៍មួយនេះ នៅពេលតារាជាទីស្រលាញ់និយាយពាក្យដូច្នេះមកកាន់ខ្លួន។ ទេព បូព្រឹក្ស សង្កត់ធ្ងន់ថា កញ្ញានៅតែបន្តគាំទ្រ និងយកស្ទីលនៃការតុបតែងខ្លួនតាម CL ដដែល បើទោះជាមួយរយៈកន្លងទៅ មានអ្នកខ្លះមិនពេញចិត្តក៏ដោយ។ តារាចម្រៀងខាងលើ អះអាងនាងគ្មានអ្វីខុសទេ បើគ្រាន់តែស្រលាញ់ និងចូលចិត្តតារាម្នាក់ដែលខ្លួនគាំទ្របែបនេះ។
កញ្ញា ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ងុបងុលជាច្រើនទៀតរបស់ CL ពេលតារាចម្រៀងរូបនេះ មានវត្តមានប្រគំតន្ត្រីលើកដំបូងនៅកម្ពុជា ក្នុងកម្មវិធី Smart Mega Concert។ កញ្ញាកំពុងរៀបចំស្ទីលថ្មី និងប្លែកជាច្រើនទៀតជាមួយដៃគូរបស់ខ្លួនគឺលោក ជី ដេវីដ ដើម្បីធ្វើយ៉ាងណាពង្រឹងទីផ្សារចម្រៀងឱ្យកាន់តែខ្លាំងថែមទៀត៕