SAMSUNG គ្រោងប្រកាសផលិតឈីបខ្នាតតូចបំផុតក្នុងលោក
- 2017-12-21 02:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SAMSUNG គ្រោងប្រកាសផលិតឈីបខ្នាតតូចបំផុតក្នុងលោក
ចន្លោះមិនឃើញ
កាលពីថ្ងៃពុធក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសថាបច្ចុប្បន្នខ្លួនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍប្រភេទឈីប DRAM ខ្នាតតូចបំផុតក្នុងលោក ក្នុងគោលដៅប្រជែងក្នុងអាជីវកម្ម Semiconductor។ ជំនាន់ទី ២ ស្ថិតក្នុងថ្នាក់ ១០ ណាណូម៉ែត្រ ទំហំ 8GB មានសមត្ថភាពពង្រឹងការសន្សំសំចៃថាមពលនិងល្បឿនដំណើរការទិន្នន័យប្រសើរជាងមុន។
ជើងខ្លាំងខាងផលិតឈីបកុំព្យូទ័រ, ស្មាតហ្វូននិងទូរទស្សន៍មួយនេះបន្តថា សង្វាក់ផលិតកម្មសម្រាប់ឈីបខ្នាតតូច ១០ ណាណូម៉ែត្រនឹងចាប់ផ្ដើមនាឆ្នាំ ២០១៨។
ប្រធានផ្នែក Memory Business នៅ SAMSUNG Electronics លោក Gyoyoung Jin បានបញ្ជាក់ថា "សង្វាក់ផលិតកម្មពិសេសមួយនេះ នឹងបំពេញតម្រូវការទីផ្សារដ៏រឹងមាំទៅថ្ងៃមុខ"។
កាលពីខែចុងខែតុលាជុំវិញអាជីវកម្ម Semiconductor ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថាគ្មានបំណងពង្រីកការនាំចេញភ្លាមៗនោះទេ ប៉ុន្តែចង់វិនិយោគក្នុងរយៈពេលវែងច្រើនជាង។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: