អាមេរិកចង្អុលមុខចំៗ អ្នក​បង្កើត​មេរោគ WannaCry រាលដាលពេញពិភពលោក

  • 2017-12-20 00:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អាមេរិក​បាន​ថ្កោលទោស​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ជា​បន្ទាន់​ជុំវិញ​មេរោគ WannaCry ដែល​បាន​វាយ​ប្រហារ​ទិន្នន័យ​តាម​បណ្ដា​មន្ទីរពេទ្យ, អាជីវកម្ម និង​ធនាគារ​ជា​ច្រើន​ជុំវិញ​ពិភពលោក។ ប៉ះពាល់​ដល់​កុំព្យូទ័រ​ដំណើរការ​ដោយ​ប្រព័ន្ធ Windows ប្រមាណ ៣០០,០០០ គ្រឿង ​​ក្នុង ១៥០ ប្រទេស ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រាប់​ពាន់​លាន​ដុល្លារ។

លោក Thomas Bossert អ្នក​បម្រើការ​នៅ​សេតវិមាន​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន WSJ “នេះ​ជា​លើក​ទី​មួយ​សម្រាប់​អាមេរិក​ក្នុង​ការ​ព្រមាន​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​មួយ​នេះ ប៉ុន្តែ​ដោយ​ផ្អែក​លើ​ភស្តុតាង ព្រោះ​កាល​ពី​ខែ​វិច្ឆិកា​រដ្ឋាភិបាល​អង់គ្លេស​បាន​រក​ឃើញ​យ៉ាង​ច្បាស់​ថា​អ្នក​នៅ​ពី​ក្រោយ​មេរោគ WannaCry គឺ​ជា​ប្រទេស​កូរ៉េ​ខាង​ជើង"។​

​បុរស​វ័យ ៤២ ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា "ពិត​ណាស់​ដែល​កូរ៉េ​ខាង​ជើង​ត្រូវ​ទូទាត់​សង​ថ្លៃ​ខូចខាត​ជា​ចាំ​បាច់ ហើយ​អាមេរិក​នឹង​នៅ​តែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​អតិបរមា​ក្នុង​ការ​ប្រាកដ​ថា​ខ្លួន​អាច​ទប់ស្កាត់​ពី​ការ​វាយ​ប្រហារ​តាម​រយៈ Cyber Attack។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា