​ Miley Cyrus ពាក់​ស្បែក​ជើង​តម្លៃ​ ៧​ដុល្លារ​ចូល​កម្មវិធី​ The Voice?

  • 2017-12-21 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​ជា​គ្រូ​បង្វឹក​នៅ​ក្នុង​កម្មវិធី The Voice, Miley Cyrus បាន​ធ្វើ​ឲ្យ​គ្រប់គ្នាភ្ញាក់​ផ្អើល​ និង​ហួស​ចិត្ត​ដោយ​ពាក់​ស្បែក​ជើង​កែង​មួយ​គូ​ដែល​មាន​តម្លៃ​តែ​ ៧ដុល្លារ ​ប៉ុណ្ណោះ​ចូល​រួម​កម្មវិធី។

“វា​មាន​លក់​នៅ​ហាង​លក់​សម្លៀកបំពាក់​ស៊ិច​ស៊ី (Stripper Store)។" តារា​ចម្រៀង​វ័យ​២៥​ឆ្នាំ​បាន​រៀប​រាប់​ពី​ស្បែក​ជើង​របស់​នាង​ ខណៈ​នៅ​ខាង​ក្រោយ​ឆាក​កម្មវិធី​ The Voice កាល​ពី​ថ្ងៃ​ចន្ទ​ នេះ​បើ​តាម​សារព័ត៌មាន People។

Miley បន្ត​ថា៖ "វា​មាន​តម្លៃ​តែ​ ៧​ដុល្លារ​ប៉ុណ្ណោះ​។ អ្នក​អាច​ទិញ​វា​តម្លៃ​យ៉ាង​ថោក​ដូច្នេះ ប៉ុន្តែ​អ្នក​ត្រូវ​តុប​តែង​វា​បន្តិច​ ដើម្បី​ឲ្យ​វា​មើល​ទៅ​កាន់​តែ​ស្អាត។"

ប៉ុន្តែ​តាម​ការ​ពិត​ ស្បែក​ជើង​នេះ​គឺ​ត្រូវ​អ្នក​តុបតែង​ខ្លួន​របស់​នាង​ Simone Harouche ទិញ​ឲ្យ​នាង​ក្នុង​តម្លៃ ៨៨ដុល្លារ​ទៅ​វិញ​ទេ ដែល​ជា​ស្បែក​ជើង​ម៉ាក "Butterfly Baby” កុម្ម៉ង់​ពី​ក្នុង​វិប​សាយ​ DollsKill.com៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី