Selena Gomez ឈ្លោះជាមួយម្តាយ ព្រោះតែ Justin Bieber?
- 2017-12-20 08:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ឈ្លោះជាមួយម្តាយ ព្រោះតែ Justin Bieber?
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារ អ្នកគាំទ្របានសង្កេតឃើញថាតារាចម្រៀង Selena Gomez និងម្ដាយនាងបានឈប់តាមដានគណនី Instagram គ្នាទៅវិញទៅមក។ រឿងនេះអ្នកគាំទ្រសង្ស័យថា អាចបណ្ដាលមកពីអ្នកទាំង២មានជម្លោះជាមួយគ្នាទាក់ទងនឹងតារាចម្រៀង Justin Bieber។
ថ្មីៗនេះវិបសាយ TMZ បានផ្សព្វផ្សាយថា ម្ដាយរបស់ Selena Gomez ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមានជម្លោះធ្ងន់ធ្ងរទាក់ទងនឹងមិត្តប្រុសរបស់កូនស្រីនាង។
ប៉ុន្តែបើតាម វិបសាយ People Magazine បានបញ្ជាក់ដែរថា ម្ដាយរបស់នាងបានស្ម័គ្រចិត្តពិនិត្យសុខភាពកាលពីសប្ដាហ៍មុនតែប៉ុណ្ណោះ។
តាមប្រភពជិតស្និទ្ធនឹងគ្រួសារតារាចម្រៀង Selena បានប្រាប់ថា៖ "Mandy (ម្តាយ Selena) មានពេលវេលាស្មុគស្មាញច្រើនហើយនាងបានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីឲ្យដឹងថានាងមានកើតជំងឺអីឬក៏អត់។ វាមិនមែនទាក់ទងនឹងរឿងរបស់ Justin ទាំងស្រុងនោះទេ។"
ប្រភពជិតស្និទ្ធរបស់ Selena បានបន្ថែមដែរថា៖ "វាពិតណាស់ដែលគ្រួសារនាងមិនពេញចិត្តនឹងJustin ប៉ុន្តែរឿងនេះមិនមែនជាជម្លោះពាក់ព័ន្ធនឹងរូបតារាចម្រៀងនេះនោះទេ។"
តារាចម្រៀង Selena Gomez និង Justin Bieber បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាសារជាថ្មី ក្រោយពេលដែលនាងបញ្ចប់ទំនាក់ទំនងជាមួយអតីតមិត្តប្រុស (The Weeknd) កាលពីខែតុលា ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំង២ មិនត្រូវបានគ្រួសាររបស់តារាចម្រៀងស្រីរូបនេះទទួលស្គាល់នៅឡើយទេ៕
អានអត្ថបទ៖
Justin និង Selena ចំណាយពេលផ្អែមល្ហែមជាមួយគ្នានៅទីក្រុង Seattle
ទីបំផុត Selena ចេញមុខបកស្រាយរឿងរ៉ាវជាមួយ The Weeknd និង Justin ហើយ