Justin ជិះឡានតុបតែងបុណ្យ​គ្រីស្តម៉ាស ទៅសួរ​សុខ​ទុក្ខ​ Selena បន្ទាប់​ពី​ម្ដាយ​នាង​ចូល​ពេទ្យ​

  • 2017-12-21 08:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber ឆ្លៀត​ពេល​​សួរ​សុខ​ទុក្ខ​ Selena បន្ទាប់​ពី​ម្ដាយ​នាង​ចូល​ពេទ្យ​ ដោយ​ជិះ​រថយន្ត​តុប​តែង​សម្រាប់​បុណ្យ​គ្រីស្តម៉ាស

តារា​ចម្រៀង​ Justin Bieber ​មើល​ទៅ​ពិត​ជា​ពេញ​ចិត្ត​ពិធី​បុណ្យ​គ្រីស្តម៉ាស​ខ្លាំង​ណាស់​ រហូត​ដល់​ថ្នាក់​តុប​តែង​រថយន្ត​ខ្លួន​ឯង​ពោរពេញ​ទៅ​ដោយ​ផ្ទាំង​គំនូរ​គ្រីស្តម៉ាស​ពាស​ពេញ​​ ដែល​មាន​តម្លៃ​មិន​តិច​ជាង​ ១២,៣​ម៉ឺន​ដុល្លារ។

តារា​សញ្ជាតិ​កាណាដា​​ វ័យ​២៣​ឆ្នាំ​រូប​នេះ​ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ចាក​ចេញ​ពី​ផ្ទះ​របស់​ Selena Gomez នៅ Toluca Lake រដ្ឋ​កាលីហ្វ័រញ៉ា ឆ្ពោះ​ទៅ​កាន់​ព្រះ​វិហារ​យេស៊ូ​ដើម្បី​បំពេញកិច្ចការ​ខ្លួន។

ម្ចាស់​បទ "Sorry” មក​សួរ​សុខ​ទុក្ខ​សង្សារ​ខ្លួន Selena Gomez បន្ទាប់​ពី​ម្ដាយ​នាង​ គឺអ្នកស្រី Mandy Teefey ទើប​តែ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ថ្មីៗ​នេះ។ អ្នកស្រី​ Mandy បាន​ស្ម័គ្រចិត្ត​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​ខ្លួន​ឯង ដើម្បី​ពិនិត្យ​សុខ​ភាព​កាល​ពី​យប់​ថ្ងៃ​អង្គារ​ នេះ​បើ​តាម​ការ​រាយការណ៍​របស់ TMZ។

ខណៈ​នោះ​ដែរ មាន​ការ​រាយ​ការណ៍​ជា​ច្រើន​បំភ្លៃ​ព័ត៌មាន​ថា​ អ្នកស្រី Teefey ចូល​ពេទ្យ​ដោយ​សារ​តែ​ឈ្លោះ​គ្នា​ជាមួយ​កូន​ស្រី Selena ក្រោយ​នាង​មកទាក់ទងជាមួយ Justin វិញ។ ប្រភព​មួយ​ជិតស្និទ្ធ​នឹង​អ្នក​ស្រី​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​ ទៅ​កាន់​ទស្សនាវដ្ដី People។

ប្រភព​នោះ​បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​គ្រួសារ​ Selena មិន​ពេញ​ចិត្ត​ខ្លាំង​ ពេល​​នាង​ត្រលប់​ទៅ​ទាក់​ទង​ Justin វិញ​ក៏​ដោយ​ ពួក​គេ​នៅ​តែ​យល់​ស្រប​នឹង​នាង។

ចំណែក​ឯ​ Justin ក៏​ដឹង​ថា​គ្រួសារ​របស់ Selena មិន​ទាន់​ពេញ​ចិត្ត​ខ្លួន​ទាំង​ស្រុង​ដែរ ហើយ​នឹង​ខិតខំ​ប្រើ​ពេល​វេលា​ខ្លះៗ​ដែល​ខ្លួន​មាន​ដើម្បី​ជួបសួរសុខ​ទុក្ខ​គ្រួសារ​របស់​នាង​ ក៏​ដូច​ជា​ព្យាយាម​កែប្រែ​ខ្លួន​ឯង​ផង​ដែរ៕

អានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី