Meghan Markle បាន​ធ្វើ​ឲ្យ​គេ​ខឹង​សម្បារ​ ព្រោះ​ស្លៀក​សម្លៀកបំពាក់​តម្លៃ​កប់​ក្ដោង

  • 2017-12-23 08:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​និង​សម្ដែង​ Meghan Markle បាន​ធ្វើ​ឲ្យ​សាធារណៈ​ជន​ភ្ញាក់​ផ្អើល​ ដោយ​ស្លៀក​ពាក់​ឈុត​សម្លៀកបំពាក់​មួយ​ដែល​មាន​តម្លៃ​ដល់ទៅ​ ជាង​៧៤​ម៉ឺន​ដុល្លារ​ឯណោះ​ សម្រាប់​ថត​រូប​ភ្ជាប់​ពាក្យ​ជាមួយ​ព្រះ​អង្គ​ម្ចាស់ Harry។

ឈុត​ដែល​ត្រូវ​គេ​រិះ​គន់
រូប​រាង​ទាំង​ស្រុង​របស់​ឈុត​នេះ​ពេល​បង្ហាញ​លើ​ឆាក​ដើរម៉ូដ​

នៅ​ក្នុង​រូប​ថត​ ព្រះ​អង្គ​ម្ចាស់​ Harry ស្លៀក​ពាក់​ឈុត​ត្រៀម​កូន​កំលោះ​ ពិត​ជា​សង្ហារ​មិន​ធម្មតា​ដែល​រចនា​ដោយ​​ក្រុមហ៊ុន​ឌីហ្សាញ British Design House ឈ្មោះ Ralph & Russo។

អ្នក​រិះ​គន់​ជា​ច្រើន​បាន​ថា​ឲ្យ​តារា​រូប​នេះ​ថា​ ចំណាយ​ប្រាក់​សម្រាប់​សម្លៀក​បំពាក់​ច្រើន​ហួសហេតុ​ពេក នៅ​ពេញ​បណ្ដាញ​សង្គម Twitter។

ចំណែក​ឯ​ឈុត​ដែល​នាង​បាន​ស្លៀក​ពាក់​នៅ​ក្នុង​រូប​ថត​មួយ​ទៀត​ គឺ​គេ​សង្កេត​ឃើញ​ថា នាង​បាន​ពាក់​អាវ​យឺត​ដៃ​វែង​ពណ៌​ស ដែល​ជា​ម៉ូដ​សម្លៀក​បំពាក់​របស់ Victoria Beckham។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ឈុត​សម្លៀក​បំពាក់​ដ៏​ថ្លៃ​នោះ​ត្រូវ​បាន​ទិញ​ដោយ​ខ្សែ​រាជ​វង្ស​ឫ​ដោយ​តារា​ម៉ូដែល​រូប​នេះ​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា​ឈុត​នេះ​ត្រូវ​បាន​ទិញ​ដោយ​ឯក​ជន​។ នេះ​បើ​តាម​​​បង្ហើប​មក​ពី​រាងវាំង​ Kensington ប្រាប់​សារព័ត៌មាន​ Daily Mail។

ទោះ​បី​ជា​មាន​មនុស្ស​ជា​ច្រើន​រិះ​គន់​ចំពោះ​តម្លៃ​ឈុត​សម្លៀក​បំពាក់​នេះ​​ក៏​ដោយ ក៏​មាន​អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​នឹង​ឈុត​នេះ​ដែរ ដោយ​គិត​ថា​តារា​រូប​នេះ​នឹង​ក្លាយ​ជា​ខ្សែ​រាជវង្ស​ អីចឹង​គ្រាន់​តែ​ស្លៀក​ឈុត​តម្លៃ​ថ្លៃៗ​គឺ​មិន​មែន​អ្វី​ប្លែក​នោះ​ឡើយ៕

អាន​អត្ថបទ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី