សល់​តែ​៣​វិនាទី​ទៀត​ចប់​តង់ Man Utd ភ្លាត់​​ឲ្យ​ Leicester តាម​ស្មើ​បាន

  • 2017-12-24 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ទី​១៩​ ពាន Premier League បិសាច​​ក្រហម​ Manchester United  ពិត​ជា​ខក​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ឲ្យ​ក្រុម Leicester City តាម​ស្មើ​ស្ទើរ​មិន​ជឿ​នៅ​ចុង​ម៉ោង​​ទៅ​ហើយ។

នៅ​ក្នុង​កីឡដ្ឋាន  King Power Stadium ខ្សែប្រយុទ្ធ Jamie Vardy បាន​ទាត់​បញ្ចូល​ទី​នាទី​២៧ ជួយ​ ​ Leicester ​នាំ​មុន​បណ្ដោះអាសន្ន ប៉ុន្តែ​នៅ​សល់​៥​នាទី​ជិត​ចប់​វគ្គ​ទី​មួយ Juan Mata របស់​ Man Utd បាន​​​តាម​ស្មើ​វិញ ក្រោយ​​ទាត់​ផុត​ដៃ​អ្នក​ចាំទី Schmeichel។

ឈាន​ដល់​វគ្គ​ទី​២​នាទី​៦០ Juan Mataដដែល​បាន​រក​ឃើញ​គ្រាប់​ទី​២​របស់​ខ្លួន​ ហើយ​ក៏​ជា​គ្រាប់​នាំ​មុខ​របស់​បិសាច​ក្រហម​ផង​ដែរ។ នាទី​៧៣ កីឡាករ Daniel Amartey របស់ Leicester ដែល​ប្ដូរ​ជំនួស Danny Simpon ទទួល​បាន​កាត​លឿង​​២ ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន​នាទី​៧៣។

ក្នុង​ម៉ោង​បន្ថែម​៤​នាទី​រឿង​អភិនីហារ​បាន​កើត​ឡើង​ ត្បិត​សល់​គ្នា​១០​​នាក់ នាទី​៩៣:៥៧​វិនាទី​ទៅ​ហើយ កីឡាករ Harry Maguire បាន​បំប៉ោង​សំណាញ់​មួយ​គ្រាប់ ក្រោយ​មាន​ការ​បញ្ជូន​ពី Albrighton៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ