ក្មេងប្រុសអាយុ ៧ឆ្នាំ ដុះដុំសាច់ក្នុងខួរក្បាល សុំម្តាយស្លាប់ក្រោមហេតុផលរំជួលចិត្ត

  • 2017-12-25 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អាយុ ៥ ឆ្នាំ ក្មេង​ប្រុស​ឈ្មោះ Chen Xiaotian ត្រូវ​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​ដុះ​ដុំ​សាច់​មហារីក​ធ្ងន់​ធ្ងរ​ក្នុង​ខួរ​ក្បាល។ អ្វី​ដែល​កាន់​តែ​អាក្រក់​សម្រាប់​គ្រួសារ​របស់​ពួកគេ​នោះ​គឺ ម្តាយ​របស់​ក្មេង​ប្រុស​ឈ្មោះ Zhou Lu អាយុ ៣៤ ឆ្នាំ​ក៏​បាន​កើត​ជំងឺ​តម្រងនោម​ប៉ុន្មាន​ខែ​ក្រោយ​មក។ ដំបូង​គ្រូពេទ្យ​ប្រាប់​ថា​ជំងឺ​របស់​ក្មេង​ប្រុស​នោះ​អាច​នឹង​ជា​សះ​ស្បើយ ប៉ុន្តែ​ក្រោយ​មក​ជំងឺ​មហារីក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា​គេ​មិន​អាច​រស់​ដល់​អាយុ​ពេញ​វ័យ​នោះ​ទេ។

ម្ដាយ​និង​កូន​ទាំង​ពីរ បាន​ព្យាយាម​ពុះពារ​ជាមួយ​គ្នា​អស់​រយៈ​ពេល​២​ឆ្នាំ។ ក្មេង​ប្រុស Chen ក៏​បាន​ធ្លាក់​ខ្លួន​ពិការ​ភ្នែក ដោយ​សារ​តែ​មហារីក​រីក​រាល​ដាល​ពេញ​ខួរ​ក្បាល។ ដោយ​ដឹង​ថា​ជីវិត​របស់​គេ​ជិត​បញ្ចប់​ហើយ​នោះ ក្មេង​ប្រុស Chen បាន​ប្រាប់​ម្តាយ​របស់​ខ្លួន​ថា "ខ្ញុំ​ចង់​ជួយ​សង្គ្រោះ​ជីវិត​របស់​ម៉ាក់"។

លោក​យាយ Lu Yuanxiu អាយុ ៥៧ ឆ្នាំ​បាន​និយាយ​ថា "គ្រូពេទ្យ​បាន​មក​រក​ខ្ញុំ ជា​ជាង​ទៅ​រក​ម្តាយ​របស់​គេ​។ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ចៅ​ប្រុស​របស់​ខ្ញុំ​នឹង​មិន​រស់រាន​មាន​ជីវិត​ទេ តែ​តម្រង​នោម​របស់​គេ​អាច​ជួយ​ម្តាយ​គេ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពីរ​នាក់​ទៀត​បាន​។ ខ្ញុំ​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ Zhou នាង​បាន​បដិសេធ​ចំពោះ​ចំនុច​នេះ ហើយ​មិន​ចង់​ឮ​អំពី​រឿង​នេះ​ទេ។"

ប៉ុន្តែ​ក្មេង​ប្រុស Chen បាន​ដឹង​ពី​ទុក្ខ​លំបាក​នេះ ហើយ​បាន​ទាមទារ​ឱ្យ​ម្ដាយ​យល់​ព្រម​ឱ្យ​ខ្លួន​ជួយ​សង្គ្រោះ​ជីវិត។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា នៅ​ពេល​ក្មេង​ប្រុស​នេះ​ស្លាប់​នៅ​ថ្ងៃ​ទី ២ ខែ​មេសា គេ​ត្រូវ​បាន​បញ្ជូន​ទៅ បន្ទប់​វះ​កាត់​ភ្លាម​ៗ​ដើម្បី​កាត់​យក​តម្រង​នោម​និង​ថ្លើម ​បន្ទាប់​មក​យក​ទៅ​​បរិច្ចាគ​ឲ្យ​ម្តាយ និង​មនុស្ស​ពីរ​នាក់​ទៀត។ តម្រង​នោម​ទី​ពីរ​របស់​គេ ត្រូវ​បាន​បរិច្ចាគ​ទៅ​ឲ្យ​នារី​ម្នាក់​អាយុ ២១ ឆ្នាំ និង​ថ្លើម​ត្រូវ​បាន​បរិច្ចាគ​ទៅ​ឲ្យ​បុរស​វ័យ ២៧ ឆ្នាំ​ម្នាក់។

លោក Yi Tai អ្នក​នាំ​ពាក្យ​មន្ទីរ​ពេទ្យ​បាន​និយាយ​ថា ការ​វះ​កាត់​ទាំង​បី​នេះ គឺ​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង ហើយ​ថា​ការ​ស្លាប់​របស់​ក្មេង​នេះ​បាន​ជួយ​ឱ្យ​មនុស្ស​បី​នាក់​ផ្សេង​ទៀត រស់រាន​មាន​ជីវិត។ លោក​បាន​និយាយ​ថា: "ក្រុម​គ្រូ​ពេទ្យ​បាន​ប្រារព្ធ​ពិធី​ខ្លី​នៃ​ការ​អធិស្ឋាន​និង​ភាព​ស្ងប់ស្ងាត់​សម្រាប់​កុមារ​ដ៏​កម្សត់​នេះ​មុន​ពេល​វះកាត់ ខ្ញុំ​គិត​ថា​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​អាច​ទប់​ទឹក​ភ្នែក​របស់​ពួក​គេ​បាន"៕

ចុចអាន ៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី