​មិន​យូរ​ទៀត​ទេ​ នឹង​ទទួល​បាន​ព័ត៌មាន​ប្រកាស​ពី​គ្រូ​ជម្រើស​ជាតិ​ថ្មី

  • 2017-12-26 01:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រហូត​មក​ទល់​ពេល​នេះ​គោ​ព្រៃ​កម្ពុជា មិន​ទាន់​មាន​គ្រូ​បង្វឹក​ដឹក​នាំ​ឡើយ បន្ទាប់​ពី​​បណ្ដេញ​លោក Leonardo Vitorino ចេញ​ពី​តំណែង និង​ការ​ឡើង​កាន់​តំណែង​បណ្ដោះ​អាសន្ន​របស់​លោក ប្រាក់ សុវណ្ណារ៉ា ។ តើ​អ្នក​ណា​​ នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ?

​បើ​យើង​ក្រឡេក​ទៅ​មើល​​លោក Lee Tae Hoon ដែល​កំពុង​ដឹក​នាំ​យុវជន​ក្រោម ១៥ ឆ្នាំ​កម្ពុជា ​គឺ​ជា​អតីត​គ្រូ​បង្វឹក​កម្ពុជា ទំនង​មិន​អាច​ខ្លាច​ជា​គ្រូ​បង្វឹក​​ក្រុម​ធំ​របស់​កម្ពុជា​វិញ​ឡើយ​​។ ខណៈ​លោក ប្រាក់ សុវណ្ណារ៉ា ​​បាន​អស់​ឱកាស​ហើយ​ ក្រោយ​ជួយ​ជម្រើស​ជាតិ​បាន​ពីរ​ប្រកួត​​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​២០១៧ ​ដោយ​ដឹក​នាំ​ចាញ់​ ​មីយ៉ាន់ម៉ា ២-១ ក្នុង​ជំនួប​មិត្ត​ភាព និង​ចាញ់ ហ្សកដានី ១-០ ក្នុង​ការ​ប្រកួត AFC Asian Cup។

លោក ប្រាក់ សុវណ្ណារ៉ា

​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​សល់​ ១ប្រកួត​ទៀត​ក្នុង​ពាន​រង្វាន់ AFC Asian Cup ត្រូវ​តទល់​ជា​មួយ អាហ្វហ្គានីស្ថាន ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ខែ​មីនា ឆ្នាំ​២០១៨ ហេតុ​ដូច​នេះ​ក្រុម​កម្ពុជា​ត្រូវ​តែ​មាន​គ្រូ​បង្វឹក​នៅ​ដើម​ឆ្នាំ​២០១៨ ដើម្បី​ត្រៀម​រៀប​ចំ​ការ​ប្រកួត​មួយ​នេះ។ ​ហេតុ​ដូច្នេះ​មិន​យូរ​ទៀត​ទេ សហព័ន្ធ​នឹង​ប្រកាស​គ្រូ​បង្វឹក​ថ្មី។​

​ដោយ​ឡែក​ពាក់ព័ន្ធ​លោក​ Lee Tae Hoon ​ឯក​ឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ធ្លាប់​​បាន​និយាយ​ថា គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​មាន​ការ​ដឹក​នាំ​យុវជន​បាន​ល្អ ហើយ​កម្ពុជា​ត្រូវ​​ការ​បុរស​ម្នាក់​នេះ​​ឲ្យ​នៅ​ដឹក​នាំ​ផ្នែក​យុវជន ជាង​ដឹក​នាំ​ក្រុម​ធំ។ បើ​តាម​សម្ដី​របស់​ថ្នាក់​ដឹក​នេះ​រូប​នេះ​ទំនង​គ្មាន​ផ្លូវ​ឡើយ សម្រាប់​ការ​វិល​មក​កាន់​តំណែង​នេះ​ម្ដង​ទៀត​របស់​លោក Lee ។

ឯកឧត្ដម សៅ សុខា ចាប់ដៃ Leo

​​​​​​យ៉ាង​ណា​ការ​ប្រកួត​របស់​ជម្រើស​ជាតិ​ក្នុង​ចន្លោះ​ពេល​នេះ​ទំនេរ​ ដូច្នេះ​សហព័ន្ធ​​កំពុង​សម្លឹង​​មើល​គ្រូ​បង្វឹក​ថ្មី​ម្នាក់​យ៉ាង​សក្ដិសម​​មក​កាន់​តំណែង​នេះ៕

Lee Tae Hoon

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី