​​​តារា​បាល់ទាត់​ឆ្នើមៗ ​ដែល​មើល​ទៅ​​ធ្លាក់​ទម្រង់​លេង​នៅ​ចុង​ឆ្នាំ​២០១៧

  • 2017-12-26 02:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា​​ជិត​នឹង​បញ្ចប់ ​ស្រប​ពេល​កម្មវិធី​ប្រកួត​របស់​ជម្រើស​ជាតិ​នៅ​ឆ្នាំ​២០១៧ ក៏​អស់​ហើយ​ដែរ។ ​សម្រាប់​ឆ្នាំ​២០១៧ នេះ​​មាន​កីឡាករ​​ដែល​ធ្លាប់​ជាប់​ជម្រើស​ជាតិ​មួយ​ចំនួន ​មើល​ទៅ​ហាក់​មាន​ការ​ប្រែប្រួល​​ និង​ធ្លាក់​ទម្រង់​លេង​​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ និង​ក្លឹប​របស់​​ខ្លួន។ ថ្ងៃ​នៃ​ Sabay សូម​លើក​យក​កីឡាករ​ល្បី​ៗ​មួយ​ចំនួន ដែល​មើល​ទៅ​ហាក់​ធ្លាក់​ទម្រង់​នៅ​ចុង​ឆ្នាំ​២០១៧៖ ​​​​

១-ចាន់ វន្ឍនាកា ៖ តារា​បាល់ទាត់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​ការ​ធ្លាក់​ចុះ​ទម្រ់ង​លេង​មួយ​កម្រិត​ ដោយ​​សារ​ការ​​មិនបាន​បង្ហាញ​ខ្លួន​​លើ​ទីលាន​​ស្ទើរ​ពេញ​មួយ​រដូវ​កាល​នៅ​​ក្លឹប Fujieda MyFC ​ពោល​គឺ​បាន​លេង​តិច​តួច​ប៉ុណ្ណោះ។ ​ទាក់​ទង​នឹង​ទម្រង់​លេង​របស់​តារា​ឆ្នើម​កម្ពុជា​រូប​នេះ សូម្បី​​អតីត​គ្រូ​បង្វឹក​កម្ពុជា​​លោក ប្រាក់ សុវណ្ណារ៉ា និង​​​លោក Leonardo Vitorino ក៏​បាន​លើក​ឡើង​​ស្រដៀង​គ្នា​​ថា វឌ្ឍនាកា ហាក់​មាន​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​​​​ក្រោយ​ពេល​ផ្លាស់​ទៅ​លេង​នៅ​ជប៉ុន។

ចាន់ វឌ្ឍនាកា (លេខ១១)

២-ហុង ផេង៖ អតីត​ខ្សែ​ការពារ​​កណ្ដាល​ដ៏​រឹងមាំ​របស់​កម្ពុជា​រូប​នេះ​ ត្រូវ​បាន​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​​ជាតិ ដោយ​សារ​​របួស​ញាំញី​ ហើយ​ក៏​បណ្ដាល​ឲ្យ​រូប​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខុស​ពី​​ឆ្នាំ​២០១៦ ​យ៉ាង​ខ្លាំង​ផង​ដែរ។ ​

ហុង ផេង (លេខ២៥)

៣-ច្រឹង ពលរដ្ឋ ៖ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ហាក់​បាត់​បង់​ប្រជាប្រិយភាព​មួយ​រយៈ ក្រោយ​ការ​បាត់​បង់​​ឱកាស​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ ដោយ​សារ​ការ​កាត់​ឈ្មោះ​​ជុំ​វិញ​ការ​មិន​គោរព​វិន័យ​កាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leo។ ប៉ុន្តែ​យ៉ាង​ណា​ក្រោយ​មាន​ការ​ជាប់​ឈ្មោះ​​ឡើង​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ​រូប​គេ​នៅ​តែ​គ្មាន​ឱកាស​បាន​លេង​លើ​ទីលាន​ដដែល។ ​ទោះ​ជា​យ៉ាង​ណា​ ពលរដ្ឋ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទម្រង់​លេង​ហាក់​ធ្លាក់​ចុះ​ដូច​គ្នា​​បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ខាង​លើ។

ច្រឹង ពលរដ្ឋ (លេខ ១៦)

៤-​ធារី ចន្ថាប៊ីន៖ ខ្សែ​បម្រើ​កណ្ដាល​របស់​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្លឹប Terengganu FC ​​នៃ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី។ បើ​ទោះ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​នៅ​ក្រៅ​ប្រទេស​ក្ដី​កីឡាករ​រូប​នេះ​មិន​បាន​ជាប់​ជម្រើស​ជាតិ​​ឡើយ​​ ​ក្នុង​​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ។​​

ធារី ចន្ថាប៊ីន (ស្ដាំ)

៥-ឃួន ឡាបូរ៉ាវី ៖ គ្រប់​គ្នា​ប្រហែល​ជា​ស្គាល់​ហើយ​ថា ខ្សែ​ប្រយុទ្ធ​​ចាស់​វស្សា​របស់​កម្ពុជា​រូប​នេះ​​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នៅ​ឆ្នាំ​២០១៧ ទម្រង់​លេង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ពិសេស​គឺ​ស្ថានភាព​កម្លាំង និង​ល្បឿន។ វា​ពិត​ជា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​កាល​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៥ ដែល​កីឡាករ​រូប​នេះ​កំពុង​លេង​ល្អ។ ​ម្យ៉ាង​ទៀត​ខ្សែ​ប្រយុទ្ធ​របស់​បឹង​កេត​រូប​នេះ​ស្ទើរ​តែ​បាត់​បង់​តំណែង​ជម្រើស​១១​នាក់​ដំបូង​របស់​ខ្លួន​ទៅ​ហើយ​នៅ​​​​ចុង​ឆ្នាំ​២០១៧​នេះ៕ ​

ឃួន ឡាបូរ៉ាវី (លេខ៩)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​