អតីត​កីឡាករ​ Barca ម្នាក់​ថា Modric ជា​កីឡាករ​ល្អ​បំផុត​របស់​ក្រូអាត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2017-12-26 03:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រទេស​ក្រូអាត​បាន​បង្កើត​កីឡាករ​ល្អ​ៗ​ច្រើន​ក្នុង​ពិភព​បាល់ទាត់​ក្នុងរយៈពេល​ច្រើន​ឆ្នាំ​មក​នេះ តែ​លោក Robert Prosinecki ដែល​ជា​អតីត​​គ្រូ​ជម្រើស​ជាតិ​ក្រូអាត​យល់​ថា Luka Modric ជា​កីឡាករ​ល្អ​បំផុត​របស់​ក្រូអាត​ក្នុង​ប្រវត្តិសាស្ត្រ។

បុរស​ដែល​ជា​អតីត​កីឡាករ  Barcelona និង Real Madrid យល់​ដូច​​នេះ​ដោយ​ មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់ Modric អាច​ជួយ Madrid ឈ្នះ​ពាន  Champions League ដល់​ទៅ​៣ដង។ Robert បាន​និយាយ​ថា ជា​រឿង​សម​ហេតុផល Modric គួរ​តែ​ទទួល​ពាន កីឡាករ​ល្អ​បំផុត​របស់​ក្រូអាត​ក្នុង​ប្រវត្តិសាស្ត្រ។

​បុរស​វ័យ​៤៨​ឆ្នាំ​បន្ត​ថា៖" គេ​ធ្លាប់​បាន​ឈ្នះ​ពាន Champions League ដល់​ទៅ​៣​ដង ហើយ​បច្ចុប្បន្ន​​ជា​កីឡាករ​សំខាន់​ជាង​គេ​នៅ Real។ រាល់​ពេល​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​៣​ដង​ គេ​ជា​ជម្រើស​១១​នាក់​រហូត។ លោក Robert Prosinecki ធ្លាប់លេង​ឲ្យ​ Madrid ចន្លោះ​ឆ្នាំ​​១៩៩១-១៩៩៤ និង​​ចូល​រួម​លេង​ឲ្យ​​​ Barcelona ​ មួយ​រដូវ​កាល​១៩៩៥-១៩៩៦៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី