ឈ្នះតែ២ប្រកួតទៀត Guardiola នឹងបំបែកកំណត់ត្រាខ្លួនឯងមួយ
- 2017-12-26 04:02:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះតែ២ប្រកួតទៀត Guardiola នឹងបំបែកកំណត់ត្រាខ្លួនឯងមួយ
ចន្លោះមិនឃើញ
Pep Guardiola កំពុងសម្លឹងឃើញបំបែកកំណត់ត្រាខ្លួនឯងមួយដែលធ្លាប់ធ្វើបានកាលនៅដឹកនាំ Bayern Munich ប្រសិនជួយ Man City ឈ្នះ២ប្រកួតទៀត។
ត្រឹមពាក់កណ្ដាលរដូវកាលនេះ Man City មិនទាន់ស្គាល់ពាក្យថា ចាញ់ឡើយនៅក្នុងលីគ ហើយមានតែ Evetron មួយគត់ដែលអាចដណ្ដើមបានពិន្ទុពីពួកគេ ពោលក្រុមទាំងពីរលេងស្មើនៅសប្ដាហ៍ទី២។ នៅថ្ងៃ Boxing Day ក្លឹបអ្នកមាន Man City ត្រូវជួប Newcastle United បន្ទាប់ត្រូវតទល់នឹង Crystal Palace ដែលជាសប្ដាហ៍ទី២០និង២១។
ប្រសិនឈ្នះពីរប្រកួតនេះទៀត Guardiola នឹងនាំក្រុមឈ្នះ២០ប្រកួតជាប់គ្នា ហើយអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន ដែលធ្លាក់ជួយ Bayern Munich ឈ្នះ១៩ប្រកួតជាប់គ្នាកាលរដូវកាល២០១៣-១៤។ ក្រុមរហស្សនាម មេឃខៀវពេលនេះកំពុងស្ថិតនៅលេខមួយកំពូលតារាង ដាច់១៣ពិន្ទុពីអ្នកជិតខាង Man Utd៕
ចុចអាន៖
អតីតកីឡាករ Barca ម្នាក់ថា Modric ជាកីឡាករល្អបំផុតរបស់ក្រូអាតក្នុងប្រវត្តិសាស្ត្រ
ក្លឹបជប៉ុនដែល Podolski កំពុងលេងដាក់សំណើមក Muangthong ចង់ទិញ Theerathon