Jose ត្រូវ​ការ​លុយ​ថែម​ទៀត​ ចាយ​៣០០​លាន​ផោន​នៅ Man Utd​ មិន​ទាន់គ្រប់គ្រាន់​

  • 2017-12-27 04:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho  អ្នក​ចាត់​ការ​ក្លឹប Manchester United បាន​និយាយ​ថា ការ​ចំណាយ​របស់​លោក​ក្នុង​ការ​ទិញ​កីឡាករ​​អស់​៣០០​​លាន​ផោន មិន​ទាន់​គ្រប់គ្រាន់​ទេ បន្ទាប​ពី​លេង​ស្មើ Burnley ២-២។

“ពួក​យើង​កំពុង​នៅ​ឆ្នាំ​ទី​២​នៃ​ការ​ព្យាយាម​​កសាង​ក្រុម​ឡើង​វិញ​។ Manchester City ចំណាយ​ទិញ​ខ្សែ​ការពារ​​ក្នុង​តម្លៃ​ថ្លៃ​ៗ​​ជា​ច្រើន។ ចំណាយ​៣០០​លាន​ផោន​​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ការ​ចំណាយ​សម្រាប់​ក្រុម​ធំ​គឺ​ខុស​គ្នា​ពី​ក្រុម​ធម្មតា។ ក្លឹប​ធំ​មាន​ប្រវត្តិ​ល្អ គឺ​ធម្មតា​ទេ​ត្រូវ​ហ៊ាន​ចំណាយ​ក្នុង​ទីផ្សារ ដើម្បី​រក្សា​ប្រវត្តិ​ល្អ​របស់​ខ្លួន"។ សម្ដី​ Mourinho។​

លទ្ធផល​ស្មើ​ជាមួយ Burnley ធ្វើ​ឲ្យ Man Utd បន្ត​នៅ​លេខ​ពីរ​ដដែល​នៅ​​ពី​ក្រោម​គូប្រជែង Man City ១២​ពិន្ទុ(សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ) និង​នៅ​លើ​ Chelsea មួយ​ពិន្ទុ​ប៉ុណ្ណោះ។ Jose Mourinho  ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​នៅ​ខែ ឧសភា ឆ្នាំ​ ២០១៦ និង​​បាន​បង្កើត​កំណត់​ត្រា​ពិភពលោក ​ទិញPaul Pogba តម្លៃ​៨៩​លាន​ផោន​ រួម​ទាំង​ចុះ​កុងត្រា​យក  Eric Bailly និង Henrikh Mkhitaryan ក្នុង​តម្លៃ​៣០​លាន​ផោន និង​២៦,៣​លាន​ផោន។

សម្រាប់​រដូវ​កាល​នេះ​វិញ អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​​​បាន​នាំ​យក​  Romelu Lukakuពី Everton តម្លៃ​៧៥​លាន​ផោន ខ្សែ​ការពារ  Victor Lindelof តម្លៃ​៤០​លាន​ផោន​និង ខ្សែ​បម្រើស Nemanja Matic ៤០​លាន​ផោន៕ ​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ