មួយ​ឈុត​របស់ Meghan Markle តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ

  • 2017-12-27 04:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្លៀក​បំពាក់​មួយ​ឈុត​របស់​តារា​ម៉ូដែល Meghan Markle ដែល​បាន​ស្លៀក​ចូល​រួម​កម្មវិធី​បុណ្យ​គ្រីស្តម៉ាស​បែប​រាជវង្ស​កាល​ពី​ថ្ងៃ​ទី​២៥​នេះ​ពិត​ជា​មាន​តម្លៃ​ថ្លៃ​មិន​ធម្មតា។

នេះ​ដោយ​សារ​តែ​អ្វីៗ​ដែល​បាន​ពាក់​លើ​ខ្លួន​គឺ​សុទ្ធ​តែ​ប្រេន​ល្បីៗ​ទាំង​អស់​ តួយ៉ាង​ដូច​ជា​រ៉ូប​ម៉ាក "Camel Sentaler” កាបូប​ម៉ាក "Chloé” ស្បែក​ជើង​ក​វែង​ម៉ាក​ "Stuart Weitzman” និង​ក្រវិល​ពេជ្រ​ម៉ាក "Birks” បើ​សិន​ជា​សរុប​តម្លៃ​គ្រឿង​តុប​តែង​អស់​ទាំង​នេះ​គឺ​មាន​តម្លៃ​ដល់​ទៅ ៩ ៦៣៨​ដុល្លារ​ឯ​ណោះ​ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​តម្លៃ​ពី​ទស្សនាវដ្ដី Just Jared។

បើ​គិត​ពី​តម្លៃ​រាយ អាវ​ធំ​មាន​តម្លៃ ១ ២៩៥​ដុល្លារ កាបូប​តម្លៃ ១ ៥៥០ដុល្លារ ស្បែក​ជើង​ក​វែង​មាន​តម្លៃ ៧៩៨​ដុល្លារ និង​ក្រវិល​ពេជ្រ​មាន​តម្លៃ ៥ ៩៩៥​ដុល្លារ។

ចំពោះ​តម្លៃ​ស្រោម​ដៃ​និង​មួក​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​គិត​ពី​តម្លៃ​មធ្យម​របស់​ផលិត​ផល​មួក​ពី Treacy's e-shop មួក​នេះ​អាច​មាន​តម្លៃ​ចាប់​ពី ៣៦៧​ដុល្លារ​ឡើង​ទៅ៕

អាន​អត្ថបទ​៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី