ក្រុម​ហ៊ុន Major Cineplex ផ្ដោត​លើ​​ប្រទេស ​៤​ (CLMV) ដើម្បី​បង្កើន​ប្រាក់​ចំណូល

  • 2017-12-27 07:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​កុន​យក្ស​របស់​ប្រទេស​ថៃ Major Cinplex Group Plc នឹង​ចាប់​ផ្ដើម​បើក​សាខា​មួយ​ទៀត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឆ្នាំ​ក្រោយ​នេះ​ហើយ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល។

លោក Vicha Poolvaraluck

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្រោយ​បើក​សាខា​​នៅ​ប្រទេស​កម្ពុជា​និង​ឡាវ​ក្នុង​ឆ្នាំ​នេះ Major Cineplex កំពុង​តែ​មាន​គម្រោង​បើក​សាខា​មួយ​ទៀត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​ក្រោយ​ នេះ​បើ​តាម​ស្ថាបនិក​ក្រុមហ៊ុន​លោក Vicha Poolvaraluck។

ការ​ពង្រីក​សាខា​របស់​ក្រុមហ៊ុន​នេះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​វិស័យ​កុន​ នៅ​ប្រទេស​ជិត​ខាង​ថៃ​ ជាពិសេស​ កម្ពុជា ឡាវ​ មីយ៉ាន់ម៉ា​ និង វៀតណាម​ (CLMV)។ លោក​និយាយ​ថា​ដូច្នេះ។

“មីយ៉ាន់ម៉ា​​គឺ​ជា​ទីផ្សារ​អន្តរជាតិ​ដ៏​ធំ​មួយ​សម្រាប់ Major Cineplex បន្ទាប់​ពី​ប្រទេស​ឡាវ​និង​កម្ពុជា។ យើង​រំពឹង​ទុក​ថា​ នឹង​ចាប់​យក​ឱកាស​នេះ​ខណៈ​ពេល​វា​កំពុង​តែ​អំណោយ​ផល។"

“ប្រជាជន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ឡាវ​ និង​កម្ពុជា មាន​ឥទ្ធិពល​ផ្នែក​វប្បធម៌​ភាពយន្ត​ខ្លាំង​​ ដូច​ជា​ប្រទេស​ថៃ​អីចឹង​ដែរ ដូច្នេះ​សាខា​ទាំង​អស់​នឹង​នៅ​តែ​រីក​ចំរើន​រាល់​ឆ្នាំ​"។ លោក​បន្ត។

លោក​ Vicha ក៏​បាន​និយាយ​​ថា​ ភាពយន្ត​ថៃ​គឺ​ពិត​ជា​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស CLMV ហើយ​សង្ឃឹម​ថា​ ភាពយន្ត​ថៃ​នឹង​កាន់​តែ​ល្បីល្បាញ​នៅ​ពេល​ខាង​មុខ​ទៀត​ ព្រោះ​ក្រុមហ៊ុន​កំពុង​តែ​ពឹង​ផ្អែក​លើ​ចំណូល​​ពី​ទីផ្សារ​អន្តរជាតិ​ ឲ្យ​ក្លាយ​ជា​ចំណូល​គោល​មួយ​ទៅ​ថ្ងៃ​អនាគត។

គូស​បញ្ជាក់​ដែរ​ថា កាល​ពី​ឆ្នាំ​មុន​ក្រុម​ហ៊ុន​ Major រក​ចំណូល​បាន​ ១០​ប៊ីលាន​បាត​ឫ​៣០៤,៥​លាន​ដុល្លារ ដែល​ពាក់​កណ្ដាល​បាន​មក​ពី​ការ​លក់​សំបុត្រ​និង​ពាក់​កណ្ដាល​ទៀត​បាន​មក​ពី​ការ​លក់​ពោត​លីង​និង​ភេសជ្ជៈ​ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ឫ​ពិធី​ផ្សេងៗ៕

អាន​អត្ថបទ៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ធារ៉ូ