Huawei ចេញ​កុំព្យូទ័រ MateBook D ស៊េរី​ឆ្នាំ ២០១៨ មក​ប្រហារ​ចិត្ត​ Apple

  • 2017-12-29 03:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei បាន​ប្រកាស​បង្ហាញ​នូវ​កុំព្យូទ័រយួដៃ (Laptop) ម៉ូដែល MateBook D ស៊េរី​ឆ្នាំ ២០១៨ វិវត្ត​កម្លាំង​ម៉ាស៊ីន​ថ្មី​ខ្លាំង​ជាង​ឆ្នាំ​ចាស់។ គូ​ប្រជែង​របស់ Macbook ជំនាន់​ក្រោយ​នេះ រក្សា​ការ​រចនា​តួ​ខ្លួន​ដូច​សេរ៊ី​ឆ្នាំ ២០១៧ ដោយ​មាន​កម្រាស់​ខ្លួន ១៦.៩ មីលីម៉ែត្រ ប្រើ​អេក្រង់​ទំហំ ១៥.៦ អ៊ីញ កម្រិត 1080p បន្សំ​មាត្រដ្ឋាន​អេក្រង់ ៨៣ ភាគរយ និង​កម្រិត​ពន្លឺ ២៥០ nits។

បំពាក់ CPU ប្រភេទ Core i5-8250U ជំនាន់​ទី ៨ មាន GPU ប្រភេទ Nvidia MX150 វិវត្ត​ពី​ជំនាន់​មុន​ត្រឹម 940MX។ អម​ថាមពល​ថ្ម​ធំ​ដល់ ៤៣.៣ វ៉ាត់/ម៉ អាច​ប្រើប្រាស់​រយៈ​ពេល ១០ ម៉ោង ប្រើ​ប្រព័ន្ធ​សំឡេង Dolby ខណៈ​មាន​រន្ធ​ដោត USB 3.0 ចំនួន ២ រន្ធ, USB 2.0 ចំនួន ១ រន្ធ គួប​ផ្សំ​រន្ធ​ដោត HDMI ហើយ​អង់តែន​ភ្លោះ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ WiFi។​

  • i5-8250U / 8GB memory / 256GB SSD / MX150 តម្លៃ 5188 យន់ (៧៩០ ដុល្លារ)
  • i5-8250U / 8G memory / 128GB SSD + 1TB HDD / MX150 តម្លៃ 5488 យន់ (៨៤០ ដុល្លារ)
  • i7-8550U / 8G memory / 128GB SSD + 1TB HDD / MX150 តម្លៃ 6688 យន់ (១០២០ ដុល្លារ)

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ mspoweruser   ប្រែ​សម្រួល៖ កៅ រក្សា