មក​ស្គាល់ពី​ភាពយន្ត​របស់​ Disney ទាំង​អស់​ដែលនឹងបញ្ចាំង​ឆ្នាំ ២០១៨

  • 2017-12-29 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Disney គឺ​ជា​ក្រុមហ៊ុន​យក្ស​ដែល​​កាន់​កាប់​រឿង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​សែស្រឡាយ​រឿង "Star Wars” និង "Marvel” ជា​ដើម។

សម្រាប់​ឆ្នាំ​ ២០១៨ នេះ​ Disney មាន​ភាពយន្ត​ល្អ​ៗ​មើល​ដល់​ទៅ​ ១០ រឿង​ឯណោះ​។ បើ​ចង់​ដឹង​ថា​មាន​ភាពយន្ត​អ្វីខ្លះ មក​តាម​ដាន​ទាំង​អស់​គ្នា។

១. “Black Panther”

ភាពយន្ត​ថ្មី​មួយ​ទៀត​របស់​ Marvel និយាយ​ពី​តួអង្គ​ Black Panther ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង "Captain America: Civil War” សម្ដែង​ដោយ​លោក​ Chadwick Boseman។ ភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ដូច​ជា Michael B. Jordan, Lupita Nyong'o និង Forest Whitaker ជា​ដើម។

២. “A Wrinkle In Time”

ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​រឿង​ប្រលោមលោក​បែប​​សិល្ប៍សាស្ត្រ (Sci-fi/fantasy) ចាប់​បញ្ចាំង​នៅ​ថ្ងៃ​ទី​០៩ ​ខែ​មិនា​ឆ្នាំ ២០១៨។ ភាពយន្ត​នេះ​និយាយ​ពី​បងប្អូន​ប្រុស​ស្រី​ពីរ​រូប​ធ្វើ​ដំណើរ​ផ្សេង​ព្រេង​ដើម្បី​ស្វែង​រក​ឪពុក​ខ្លួន ដោយ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។

៣. “Avengers: Infinity War”

បញ្ចាំង​នៅ​ថ្ងៃ​ទី ០៤ ខែ​ឧសភា ភាពយន្ត​នេះ​គឺ​ជា​ចំណុច​កំពូល​របស់ Marvel ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​មក​នេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង​ចាំ​ទស្សនា​ភាពយន្ត​នេះ។

៤. “Solo: A Star Wars Story”

ជា​ភាពយន្ត​ផ្ដោត​ទៅ​លើ​តួអង្គ​សំខាន់​មួយ​ក្នុង​ខ្សែ​រឿង "Star Wars” គឺ​ Han Solo។ រឿង​នេះ​នឹង​បង្ហាញ​ពី​ Han Solo កាល​ពី​វ័យ​ក្មេង​ និង​ដំណើរ​ផ្សង​ពេ្រង​របស់​លោក​ជាមួយ​នឹង​មិត្ត​សម្លាញ់ Chewbacca។ រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០១៨។

៥. “Incredibles 2”

បន្ទាប់​ពី​បាន​បញ្ចេញ​ភាគ​ដំបូង​កាល​ពី​ឆ្នាំ ២០០៤ ភាពយន្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង រហូត​មក​ដល់​ពេល​នេះ​ទើប​យើង​អាច​ទស្សនា​ភាគ​ថ្មី​។ "Incredible 2” ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា​។

៦. “Ant-Man and the Wasp”

តួអង្គ​សំខាន់​ពី​ក្នុង​រឿង "Ant-Man” កាល​ពី​ឆ្នាំ ២០១៥ នឹង​ត្រលប់​មក​វិញ​ ដូច​ជា​ Paul Rudd និង Evangeline Lilly ជា​ដើម។​ ក្នុង​វគ្គ​ថ្មី​នេះ​​តួអង្គ​ Hero ថ្មី​មួយ​ទៀត​គឺ "the Wasp” នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ។

៧. “Christopher Robin”

រឿង​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​តួអង្គ Christopher Robin ពី​ក្នុង​រឿង "Winnie-the-Pooh” ។ ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ ថ្ងៃ​ទី ០៣ ខែ​សីហា។​​​

៨. “The Nutcracker and the Four Realms”

បញ្ចាំង​នៅ​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា​ ជា​ភាពយន្ត​​និយាយ​ពី​ក្មេង​ស្រី​ម្នាក់​បាន​ឆ្លង​កាត់​ទៅ​ពិភព​វេទមន្ត​ របស់​ទាហាន​នំប៉័ង​និង​កង​ទ័ព​សត្វ​កណ្ដុរ។

៩. “Ralph Breaks the Internet: Wreck-It Ralph 2”

បន្ទាប់​ពី​ ៦​ឆ្នាំ​ក្រោយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ក្នុង​រឿង "Wreck-It Ralph” ពេល​នេះ​ Ralph និង Vanellope ត្រលប់​មក​វិញ​ហើយ​នឹង​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​រយៈ​ដុំ​ Wi-fi ចូល​ទៅ​ក្នុង​ពិភព Internet។ រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ ថ្ងៃ​ទី ២១​ ខែ​វិច្ឆិកា។

១០. “Mary Poppins Returns”

បញ្ចាំង​នៅ​ថ្ងៃ​ទី​២៥ ត្រូវ​ជា​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ឆ្នាំ​ក្រោយ​ ជា​រឿង​ដែល​ថត​ថ្មី​ម្ដង​ទៀត នៃ​រឿង "Mary Poppins” ដែល​ល្បី​ខ្លាំង​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៦៤៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម