Samsung និង​ LG និយាយ​ថា​គ្មាន​គំនិត​ដូច Apple

  • 2017-12-30 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សារព័ត៌មាន The Verge បាន​បញ្ជាក់​ឲ្យ​ដឹង​ក្រុមហ៊ុន HTC និង Motorola មិន​បាន​ទម្លាក់​ល្បឿន​ដំណើរការ​ស្មាតហ្វូន តាម​រយៈ​អាយុកាល​នៃ​ថ្ម​ដូច​ក្រុមហ៊ុន​អាមេរិក Apple ​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន​តៃវ៉ាន់ HTC បាន​បញ្ជាក់ ការ​ផលិត​ស្មាតហ្វូន​របស់​យើង ពុំ​បាន​ធ្វើ​អ៊ីចឹង​ឡើយ។ ខណៈ Motorola ក៏​និយាយ​ស្រដៀង​គ្នា "យើង​សូម​បដិសេធ​ជុំវិញ​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ល្បឿន CPU ផ្អែក​តាម​អាយុកាល​កាន់​តែ​ចាស់​របស់​ថ្ម"។ បច្ចុប្បន្ន​ភាព​នៅ​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា​ Google, SAMSUNG, LG និង SONYក៏​ត្រូវ​បាន​អតិថិជន​ទន្ទឹង​រង់​ចាំ​ការ​ឆ្លើយតប​ជា​សាធារណៈ។​​

រំឭក​ដែរ​ថា Apple ត្រូវ​បាន​គេ​ទម្លាយ​អាថ៌កំបាំង​ដែល​បាន​បន្ថយ​ល្បឿន​និង​បង្ក​បញ្ហា​ទៅ​លើ​ទូរសព្ទ iPhone 6s ទន្ទឹម​នឹង​អាយុកាល​កាល​នៃ​ថ្ម​កាន់​តែ​ចាស់ ប៉ុន្តែ​ក្រុមហ៊ុន​លោក Tim Cook បាន​បដិសេធ​ថា​នោះ​មក​ពី​ធម្មជាតិ​នៃ​ថ្ម​ប្រភេទ Lithium-ion តែ​ប៉ុណ្ណោះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ The Verge | iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី