CEO ក្រុមហ៊ុនដ៏ធំមួយនៅអង់គ្លេស ធ្លាក់យន្តហោះស្លាប់មួយគ្រួសារ ក្នុងថ្ងៃឆ្លងឆ្នាំថ្មី

  • 2018-01-02 02:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Richard Cousins ដែល​ជា CEO នៃ​ក្រុម​ហ៊ុន​​សេវាកម្ម​​ម្ហូប​អាហារ​​ដ៏​ធំ​មួយ​ នៅ​​ចក្រភព​អង់គ្លេស​ ឈ្មោះ Compass Group បាន​ស្លាប់​​បាត់​បង់​ជិវិត នៅ​ក្នុង​ហេតុ​ការណ៍​ធា្លក់​យន្តហោះ​ ក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ។

លោក Richard Cousins

ក្រុម​គ្រួសារ​របស់​លោក Richard ៤​នាក់​ទៀត និង​អ្នក​បើក​បរ​យន្ត​ហោះ​ម្នាក់ ក៏​ត្រូវ​បាន​ស្លាប់​ផង​ដែរ​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ។ គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មាន​ជីវិត​នោះ​ទេ។

ភរិយា និងកូនស្រីរបស់លោក Richard Cousins

លោក Paul Walsh ប្រធានក្រុមហ៊ុន Compass បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា "យើង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង និង​មាន​ការ​សោក​សៅ​បំផុត​ចំពោះ​ដំណឹង​ដ៏​អាក្រក់​នេះ។ យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន Compass សូម​ចូលរួម​រំលែក​ទុក​ចំពោះ​ចំពោះ​គ្រួសារ​និង​មិត្តភក្តិ​របស់ Richard ហើយ​យើង​សូម​សម្តែង​ការ​អាណិតអាសូរ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ពួកគេ។"

មក​ទល់​នឹង​ពេល​នេះ ការិយាល័យ​សុវត្ថិភាព​ដឹក​ជញ្ជូន​របស់​អូស្ត្រាលី បាន​ចាប់ផ្តើម​ការ​ស៊ើប​អង្កេត​ទៅ​លើ​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី