Barca ត្រៀមកុងត្រាថ្មីឲ្យ Umtiti ដើម្បីសម្លាប់ចិត្តត្រកូល Manchester ទាំង២
- 2018-01-02 04:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ត្រៀមកុងត្រាថ្មីឲ្យ Umtiti ដើម្បីសម្លាប់ចិត្តត្រកូល Manchester ទាំង២
ចន្លោះមិនឃើញ
Samuel Umtiti កំពុងស្ថិតក្នុងគម្រោងចុះកុងត្រាថ្មីពីក្លឹប Barcelona ដើម្បីជៀសផុតពីការចង់បានរបស់ក្លឹបយក្សទាំងពីនៅ Premier League គឺ Manchester United និង Manchester City ក្នុងតម្លៃទាបពេក។
កីឡាករវ័យ២៤ឆ្នាំទើបតែលេងឲ្យ Barca ២រដូវកាលនេះទេ ប៉ុន្តែពេលនេះគេមានសមត្ថភាពអាចដណ្ដើមបានជម្រើសទីមួយរហូតនៅ Nou Camp ។ ដោយសារទម្រង់លេងល្អបែបនេះទើបមានក្លឹបធំៗច្រើនចង់បានរូបគេ ខណៈតម្លៃផ្ដាច់កុងត្រារបស់គេពេលនេះត្រឹម៥០លានផោនប៉ុណ្ណោះ។
Barcelona បានត្រៀមរួចរាល់ផ្ដល់កុងត្រាថ្មីឲ្យខ្សែការពារបារាំងរូបនេះ ដើម្បីការពារកុំឲ្យគេចាកចេញក្នុងតម្លៃថោកពេក។ នេះបើតាមការឲ្យដឹងពីកាសែត Marca។ តាមប្រភពពីកាសែតអេស្ប៉ាញដដែល ការចុះកិច្ចសន្យាថ្មីនឹងអាចរៀបចំនៅសប្ដាហ៍ខាងមុខ។ Barcelona បានទិញ Umtiti ពី Lyon កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ២៥លានអឺរ៉ូ៕
ចុចអាន៖
រកឃើញកីឡាករ ទាត់ចូលគ្រាប់ទីមួយនៅ EPL ក្នុងឆ្នាំ២០១៨
មកស្គាល់កូនសិស្ស Buakaw ដែលត្រូវប៉ះ ម៉ឺន សុភា ចុងសប្ដាហ៍នេះ