ដូណាល់ ត្រាំ ឆ្លើយតប គីម ជុងអ៊ុន រឿង «ប៊ូតុងនុយក្លេអ៊ែរនៅលើតុ» ឮហើយអាចចុកឈាម

  • 2018-01-03 02:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ បាន​ឆ្លើយ​តប​ទៅ​កាន់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន វិញ ដោយ​ព្រមាន លោក គីម អំពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អាមេរិក ខណៈ​ពេល​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង២ កាន់​តែ​អាក្រក់។

គួរ​ឲ្យ​ដឹង​ថា លោក គីម បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថា «ដីគោក​ទាំង​មូល​របស់​អាមេរិក ​ស្ថិតនៅ​ក្នុង​ជួរ​អាវុធ​នុយក្លេអ៊ែរ​របស់​យើង ហើយ​ប៊ូតុង​នុយក្លេអ៊ែរ ​តែងតែ​នៅ​លើ​តុ​នៃ​ការិយាល័យ​របស់​ខ្ញុំ។ ពួកគេ​គួរ​តែ​ដឹង​ច្បាស់​ថា នេះ​មិនមែន​ជា​ការ​គំរាម​កំហែង​មួយ​ទេ​ ប៉ុន្តែ ជា​ការពិត»។

យ៉ាងណាមិញ លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដើម្បី​ឆ្លើយតប​វិញ​ថា «មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើប​តែ​បាន​ថ្លែង​ថា ប៊ូតុង​នុយក្លេអ៊ែរ​គឺ​នៅ​លើ​តុ​របស់​លោក​គ្រប់​ពេល​វេលា។ តើ​មាន​នរណា​អាច​ប្រាប់​ទៅ​លោក​វិញ​ទេ​ថា ខ្ញុំ​ក៏​មានប៊ូតុង​នុយក្លេអ៊ែរដែរ ប៉ុន្តែ​វា​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​របស់​លោក... ហើយ​ប៊ូតុង​របស់​ខ្ញុំ​ដំណើរការ!»៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី