ចូលឆ្នាំ២០១៨ភ្លាម ដូណាល់ ត្រាំ បង្ហោះសារវាយប្រហារ ប្រទេសប៉ាគីស្ថាន ឡើងចាស់ដៃ

  • 2018-01-02 02:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ប្រទេស​ប៉ាគីស្ថាន ថា​បាន​និយាយ​កុហក និង​បោក​បញ្ឆោត​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​ប្រទេស​នេះ​ទទួល​ជំនួយ​ពី​បរទេស​រាប់​ពាន់​លាន​ដុល្លារ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ

នៅ​ក្នុង​សារ​ដំបូង​បង្អស់​នៃ​ឆ្នាំ២០១៨ លើ​បណ្ដាញ​សង្គម Twitter លោក ត្រាំ ក៏​បាន​ចោទប្រកាន់​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ​ថា​ជា **ភេរវករ**។

«សហរដ្ឋអាមេរិក បាន​ផ្ដល់​ជំនួយ​ឥត​សំណង​យ៉ាង​ល្ងីល្ងើ ចំនួន​ជាង ៣៣ពាន់លាន​ដុល្លារ ដល់ ប៉ាគីស្ថាន ក្នុង​រយៈពេល ១៥ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពួក​គេ​មិន​បាន​ផ្ដល់​អ្វី​សោះ​ឲ្យ​យើង បាន​ត្រឹមតែ​ការ​កុហក និង​បោក​បញ្ឆោត ដោយ​គិត​ថា​អ្នក​ដឹកនាំ​របស់​យើង​ជា​មនុស្ស​ល្ងង់»។ នេះ​បើ​តាម​សារ​របស់​លោក ត្រាំ បាន​សរសេរ។

សារ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក ត្រាំ

មិនតែប៉ុណ្ណោះ ប្រធានាធិបតី​វ័យ ៧១ឆ្នាំ​រូបនេះ បាន​បន្ថែម​ថា «ពួកគេ​ផ្ដល់​កន្លែង​សុវត្ថិភាព​ដល់​ភេរវករ ដែល​យើង​ប្រមាញ់​នៅ​អាហ្វហ្គានីស្ថាន។ គ្មាន​ទៀត​ទេ!»។

យ៉ាងណាមិញ ប្រទេស​ប៉ាគីស្ថាន​បាន​បញ្ចេញ​ប្រតិកម្ម​បែប​ខឹង​សម្បារ ចំពោះ​សារ​នោះ ដោយ​និយាយ​ថា ថវិកា​ទាំង​អស់​ត្រូវ​គិត​សម្រាប់ ការ​បរាជ័យ​របស់​សហរដ្ឋអាមេរិក​នៅ​អាហ្វហ្គានីស្ថាន ហើយ​លោក ត្រាំ មិន​សប្បាយ​ចិត្ត​ទេ​ចំពោះ​រឿង​នេះ៕

ប្រធានាធិបី​ប៉ាគីស្ថាន​ លោក Mamnoon Hussain

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង