រវល់តែចុចទូរសព្ទ ជំពប់ជើងដួល ត្រូវប្រអប់យន្តគៀបដាច់ជើងម្ខាងគួរឲ្យរន្ធត់ (មានវីដេអូ)

  • 2018-01-03 10:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន បាន​ដាច់​ជើង​ម្ខាង​យ៉ាង​រន្ធត់ ដោយសារតែ​ប្រអប់​យន្ត​កៀប បន្ទាប់​ពី​នាង​បាន​ជំពប់​ជើង​ដួល ហើយ​ជាប់​ជើង​ម្ខាង​នៅ​ចន្លោះ​ទ្វារ។

បើ​យោង​តាម​ខ្សែវីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ ស្រ្តី​សក់​ខ្លី​ខាងលើ​រវល់​តែ​ចុច​ទូរសព្ទ ខណៈ​ពេល​ដើរ​ចូល​ទៅ​ក្នុង​ប្រអប់​យន្ត។ នៅ​ពេល​នោះ នាង​បាន​ជំពប់​ជើង​ដួល ហើយ​ជើង​ម្ខាង​នៅ​ខាង​ក្រៅ ខណៈ​ពេល​នោះ​ស្រាប់​តែ​ប្រអប់​យន្ត បិទទ្វារ រួច​ដំណើរការ​ឡើង​ទៅ​ជាន់​លើ​ភ្លាមៗ​តែម្ដង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដួល ស្រ្តី​រងគ្រោះ​បាន​រក​មើល​ទូរសព្ទ​របស់​ខ្លួន និង​មិន​ចាប់អារម្មណ៍​ថា ប្រអប់​យន្ត​នោះ​ចាប់ផ្ដើម​ដំណើរការ​ឡើង មុន​ពេល​នាង​ដើរ​ចូល​ឡើយ។ ប្រអប់​យន្ត​នោះ​បាន​ឡើង​ទៅ​លើ​ប្រមាណ ៣ជាន់ មុន​ពេល​វា​ឈប់ ស្រប​ពេល​ដែល​ស្រ្តី​រូប​នោះ ដេក​ននាល​លើ​ដី​រង់ចាំ​ជំនួយ​ទាំង​ឈឺចាប់។

យ៉ាងណាមិញ គេ​បាន​បញ្ជាក់​ថា ឧបទ្ទវហេតុ​នោះ​បាន​កើតឡើង នៅ​ទីក្រុង​សៀងហៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ២០១៧ មក​ម្ល៉េះ ប៉ុន្តែ​វីដេអូ​ខាងលើ ទើបតែ​ត្រូវ​បាន​គេ​បញ្ចេញ​នា​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី