ហូបប៊ឺហ្គឺនៅលើគ្រែ និងមើលទូរទស្សន៍ម្តង៣ ជាទម្លាប់មួយរបស់ ដូណាល់ ត្រាំ

  • 2018-01-04 02:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​អតីត​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ លោក Steve Bannon ធ្លាប់​ជិតស្និទ្ធ​នឹង​គ្នា​ណាស់ ដូច្នេះ​ពួកគេ​ទាំង​២នាក់ នឹង​ហូប​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា។ នេះ​បើ​យោង​តាម​សៀវភៅ​អំពី​ជីវិត​លោក ត្រាំ ថ្មី​មួយ​បាន​បង្ហាញ។

លោក ដូណាល់ ត្រាំ និង​ លោក Steve Bannon

ប្រសិនបើ​ពួកគេ​មិន​បាន​ហូប​អាហារ​ពេល​ល្ងាច​ជាមួយគ្នា នៅ​វេលា​ម៉ោង ៦៖៣០នាទី​ទេ​នោះ លោក ត្រាំ នឹង​ត្រលប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ រួច​ហូប​ប៊ឺហ្គឺ​នៅ​លើ​គ្រែ​ដេក ហើយ​ជួន​កាល​មើល​ទូរទស្សន៍​ម្ដង ៣គ្រឿង ខណៈ​កំពុង​និយាយ​ទូរសព្ទ​ឮ​ខ្លាំងៗ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាមួយ​មិត្តភ័ក្ដិ។

លោក Michael Wolff

អ្នកនិពន្ធ​អាមេរិក​ម្នាក់​មាន​ឈ្មោះ​ថា Michael Wolff ដែល​និពន្ធ​សៀវភៅ Fire and Fury: Inside the Trump White House បាន​អះអាង​ថា លោក ត្រាំ បាន​ស្រែក​ដាក់​អ្នក​បម្រើ​ថា «ប្រសិន​បើ​អាវ​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ឥដ្ឋ នោះ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​វា​នៅ​លើ​ឥដ្ឋ»។

លោក Wolff សរសេរ​ថា លោក ត្រាំ ប្រាប់​បុគ្គលិក​មិន​ឲ្យ​ប៉ះពាល់​អ្វី​ទាំង​អស់ ជា​ពិសេស​គឺ ច្រាស់​ដុស​ធ្មេញ​របស់​លោក ដោយសារ​ខ្លាច​គេ​ដាក់​ថ្នាំ​បំពុល៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី