មិនគួរឲ្យជឿ! ត្រីបំពងឡើងឆ្អិនហើយ បែរជាអាចកម្រើកខ្លួនបានវិញ (វីដេអូ)

  • 2018-01-05 02:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​បង្ហាញ​ពី​ត្រី​មួយ​ក្បាល​ ត្រូវ​គេបំពង​ឡើង​ឆ្អិន​ទៅ​ហើយ បែរ​ជា​អាច​កម្រើក​ខ្លួន​ភ្លាម​ៗ​ ហើយ​ក្រោយ​មក​ក៏​ដាច់​ខ្លួន​ជា​ពីរ​តែម្តង។

វីដេអូ​នេះ​ ត្រូវ​គេ​​ថត​បាន​នៅ​ទីក្រុង Hengyang ខេត្ត Hunan ប្រទេស​ចិន និង​ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Weibo ចែក​ចាយ​ជា​ច្រើន​កាល​ពី​ចុង​ខែ​ធ្នូ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ភាគ​ច្រើន​ បាន​ចូល​ទៅ​បញ្ចេញមតិ​ថា វា​ពិត​ជា​ឃោរឃៅ​ណាស់ ដែល​ពួក​គេ​ចៀន​ត្រី​នេះ​ទាំង​រស់។ ចំណែក​អ្នក​ខ្លះ​ទៀត​បញ្ចេញ​មតិ​ថា ត្រី​នេះ​ប្រហែល​ជា​អាច​កម្រើក​បាន​ដោយ​សារ​តែ វា​មិន​ទាន់​ឆ្អិន​ល្អ​ ដូច្នេះ​វា​គ្រាន់​តែ​ជា​សរសៃ​ទាញ​ប៉ុណ្ណោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី