សេដ្ឋីនីចិត្តធម៌ ចិញ្ចឹមក្មេងអនាថាជាង ១០០នាក់ ចុងក្រោយធ្លាក់ខ្លួនឈឺ អត់លុយព្យាបាល

  • 2018-01-05 03:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​​វ័យ​ ៤៣​ឆ្នាំ ម្នាក់​ឈ្មោះ Li Lijuan រស់​នៅ​ក្នុង​ភូមិ Shangquan ខេត្ត Hebei បាន​ចំណាយ​ពេល​របស់​ខ្លួន​ជាង ២០​ឆ្នាំ​ ចិញ្ចឹម​ក្មេង​អនាថា​ជាង ១០០នាក់​។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រី​កំពុង​ជួប​ប្រទះ​ការ​លំ​បាក​ខ្លាំង រឿង​លុយ និង​បញ្ហា​សុខភាព។

អ្នក​ស្រី Li ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​មហារីក​កាល​ពី ៦ ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​តើ​នរណា​នឹង​មើល​ថែ​ក្មេង​ៗ​អនាថា​ទាំង​នោះ​បន្ទាប់​ពី​អ្នក​ស្រី។

រឿង​រ៉ាវ​របស់​អ្នក​ស្រី​បាន​កើត​ឡើង​កាល​ពី​អ្នក​ស្រី មាន​វ័យ ២៧​ឆ្នាំ ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​អណ្តូង​រ៉ែ​ថ្មី អ្នក​ស្រី​បា​នប្រទះ​ក្មេង​ស្រី​ម្នាក់​កំពុង​សុំ​ទាន​នៅ​តាម​ផ្លូវ។ ភ្លាម​ៗ​​អ្នក​ស្រី ក៏​បាន​ទទួល​ក្មេង​នោះ​ទៅ​ផ្ទះ​ និង​មើល​ថែរក្សា។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្មេង​អនាថា​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​របស់​អ្នក​ស្រី រហូត​ធ្វើ​ឲ្យ​អ្នក​ស្រី​បង្កើត​ភូមិ​មួយ​ឈ្មោះ​ថា "Compassion Village”។

ឥឡូវ​នេះ​ ដោយ​សារ​តែ​មាន​មាត់​ច្រើន​ណាស់​ដែល​ត្រូវ​ចិញ្ចឹម អ្នក​ស្រី Li បាន​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​រក​ប្រាក់​។ ថ្វី​បើ​កាលៈទេសៈ និង​សុខភាព​មិន​ល្អ​ក៏​ដោយ អ្នក​ស្រី​នៅ​តែ​បន្ត​ធ្វើ​ការ​ដោយ​ស្នាម​ញញឹម។ ជា​រៀង​រាល់​ព្រឹក អ្នក​ស្រី បាន​បញ្ជូន​ក្មេងៗ​ដែល​ដល់​អាយុ​សិក្សា ទៅ​សា​លា​៧ និង​ជិះ​ឡាន​ក្រុង​បី​ផ្សេង​គ្នា។

គួរ​បញ្ជាក់​ថា អ្នក​ស្រី Li បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​របស់​ខ្លួន​តាំង​ពី​អំឡុង​ឆ្នាំ ១៩៩០ ដោយ​បាន​ទិញ និង​លក់​សម្លៀក​បំពាក់ និង DVD។ អ្នក​ស្រី​បាន​រៀប​ការ​នៅ​អាយុ ១៧​ឆ្នាំ និង​មាន​កូន​ម្នាក់។​ នៅ​អាយុ ២០ ឆ្នាំ​អ្នក​ស្រី​ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ភូមិ ថា​ជា​អ្នក​មាន និង​ជោគ​ជ័យ​ខ្លាំង​ក្នុង​ជំនួយ​របស់​ខ្លួន។

យោង​តាម​ China Daily បាន​ឲ្យ​ដឹង​ថា ពីឆ្នាំ ២០១៥​មក អ្នក​ស្រី Li បាន​ជំពាក់​បំណុល​ជា​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្រី​បដិសេធ​មិន​ព្រម​បោះ​បង់​ក្មេង​អនាថា​ទាំង​នោះ​ និង​តស៊ូ​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ medium   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី