អ្នកទិញរ៉ូបលើអនឡាញ ចង់ឃើញរូបពិត មានអីអ្នកលក់ផ្ញើមកមែនសឹងដាច់ផ្ងារ!

  • 2018-01-06 07:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែ​មាន​គេហទំព័រ​ជាច្រើន កំពុង​និយម​លក់​រ៉ូប​ក្នុង​តម្លៃ​ថោក បាន​ធ្វើ​ឲ្យ​អ្នក​ទិញ​រារែក​ចិត្ត និង​ចង់​ដឹង​ពី​គុណភាព​នៃ​ទំនិញ មុន​ពេល​សម្រេច​ចិត្ត​ទិញ។

ជាក់ស្ដែង នារី​ម្នាក់​បាន​សួរ​អ្នក​លក់​លើ​អនឡាញ ដើម្បី​បាន​រូប​ពិត​ប្រាកដ​នៃ​រ៉ូប​ដែល​ខ្លួន​ចង់​ទិញ។ វា​អាច​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​មួយ ដោយ​សារ​តែ​អ្នក​លក់​ដែល​ជា​មនុស្ស​ប្រុស ស្លៀក​រ៉ូប​នោះ​រួច​ថត​ផ្ញើ​ទៅ​កាន់​នារី​ខាង​លើ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ការ​ពិត។

នារី​ជា​អ្នក​ទិញ​ឥវ៉ាន់ មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ ត្រូវ​គេ​ជឿជាក់​ថា​មក​ពី​ចក្រភពអង់គ្លេស បាន​ប្រាប់​ពី​ដំណើរ​រឿង​ឲ្យ​ដឹង​ថា នាង​ស្វែងរក​ទិញ​រ៉ូប​សម្រាប់​ស្លៀក​ចូល​រួម​កម្មវិធី​ពេល​ល្ងាច ដែល​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន ហើយ​វា​មាន​តម្លៃ​ចាប់​ពី ១០១ដុល្លារ នៅ​លើ​គេហទំព័រ AliExpress។

ជា​មួយ​គ្នា​នេះ​ដែរ នាង​បាន​បង្ហោះ​សារ ដោយ​ភ្ជាប់​ជាមួយ​រូប​ប៉ុន្មាន​សន្លឹក ទៅ​លើ​គេហទំព័រ Reddit ដោយ​ពន្យល់​ប្រាប់​ថា «ខ្ញុំ​បាន​រក​ឃើញ​ហាង​មួយ​ដែល​លក់​រ៉ូប ដូច្នេះ​ខ្ញុំ​បាន​សួរ​រក​រូប​ពិត ហើយ​អ្នក​លក់​ក៏​បាន​ផ្ញើ​រូប​ថត​គាត់​ពាក់​វា​មក​តែម្ដង»៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី