ខំជិះ១០០០គីឡូដី ទៅជួបមិត្តស្រីលើអ៊ីនធឺណិត ចុងក្រោយត្រូវប្តីនាង ចាប់ចងវាយដូចសត្វ

  • 2017-12-19 02:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន បុរស​ជនជាតិ​ចិន​​ម្នាក់ បាន​ធ្វើ​ដំណើរ​ជាង ១ ០០០គីឡូម៉ែត្រ ដើម្បី​ទៅ​ជួប​មិត្ត​ស្រី​លើ​អ៊ីនធឺណិត​របស់​ខ្លួន​ជា​លើក​ដំបូង ប៉ុន្តែ​បែរ​ជា​ត្រូវ​ប្ដី​របស់​នាង​ចាប់​ចង និង​វាយ​ដូច​សត្វ​ធាតុ​ទៅ​វិញ។

បុរស​ដ៏​កម្សត់ និង​ស្ត្រី​ដែល​មាន​ប្ដី​ខាង​លើ បាន​លង់​ស្រលាញ់​គ្នា តាម​រយៈ​បណ្ដាញ​សង្គម WeChat ចាប់​តាំង​ពី​លេង​សារ​ជាមួយ​គ្នា​ដំបូង កាល​ពី​ខែ​មេសា មក​ម្ល៉េះ ដោយ​មិន​បាន​ដឹង​ថា​នាង​មាន​ប្ដី​នោះ​ទេ។ នៅទីបំផុត ពោល​គឺ​នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ កន្លង​ទៅ​នេះ បុរស​រូប​នោះ​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ពី​ទីក្រុង Wuhan ទៅកាន់ ទីក្រុង Qujing ក្នុង​ខេត្ត Yunnan ដើម្បី​ជួប​មុខ​នាង​ជា​លើក​ដំបូង។

មិនតែប៉ុណ្ណោះ ដោយ​ដឹង​ថា មិត្ត​ស្រី​របស់​ខ្លួន​ត្រូវ​ការ​ទូរសព្ទ​ថ្មី បុរស​ចិត្ត​ស្មោះ​រូប​នេះ បាន​ទិញ​ទូរសព្ទ​ថ្មី​មួយ​គ្រឿង ដើម្បី​ទុក​ជូន​នាង​ថែម​ទៀត​ផង។

យ៉ាងណាមិញ រឿង​គ្រប់​យ៉ាង​បាន​ប្រែ​ក្លាយ​ទៅ​ជា​រឿង​អាក្រក់ នៅ​ពេល​ដែល​បុរស​នោះ​យក​ទូរសព្ទ​ទៅ​ឲ្យ​មិត្ត​ស្រី ដែល​ទើប​តែ​ជួប​មុខ​គ្នា​លើក​ដំបូង ស្រាប់តែ​ប្ដី​របស់​នាង និង​គ្នីគ្នា ដែល​កំពុង​ខឹង​ក្រោធ​យ៉ាង​ខ្លាំង បាន​មក​ចាប់​បុរស​ដ៏​កម្សត់​នេះ ចង​ជាប់​ទៅ​នឹង​បង្គោល​ភ្លើង រួច​យក​ខ្សែក្រវាត់ និង​ទុយយោ​វាយ​នៅ​ទី​សាធារណៈ ដូច​សត្វ​ធាតុ​អីចឹង។

នៅ​ចុង​បញ្ចប់ ប្ដី​ក៏​បាន​បង្ខំ​ប្រពន្ធ ឲ្យ​ប្រគល់​ទូរសព្ទ​ទៅ​ឲ្យ​បុរស​នោះ​វិញ​ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី