អតីត​យុវជន​ជម្រើស​ជាតិ​អង់គ្លេស ​កំពុង​ធ្វើ​តេស្ដ​នៅ​ក្រោន ​អាច​ដឹង​ដំណឹង​ឆាប់​ៗ

  • 2018-01-09 02:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ​Jorrin John ​ដែល​ជា​អតីត​យុវជន​របស់​ជម្រើស​ជាតិ​អង់គ្លេស​តាំង​ពី U16 ​ដល់​ U19 ​កំពុង​តែ​ធ្វើ​តេស្ដ​សមត្ថភាព​នៅ​ក្លឹប​ភ្នំពេញ​ក្រោន ​ហើយ​អាច​នឹង​ចុះ​កុងត្រា​នៅ​សប្ដាហ៍​នេះ។

រូបភាព៖ ក្លឹបភ្នំពេញក្រោន

លោក Sean Sainsbury ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា​ក្រុម​របស់​លោក​បាន​ចុះ​កុងត្រា​យក​កីឡាករ​បរទេស​ម្នាក់​រួច​ហើយ ដូច្នេះ​នៅ​សល់​កីឡាករ​៣​នាក់​ទៀត​ដែល​នឹង​ត្រូវ​ចុះ​កុងត្រា​បន្ថែម។ កុងត្រា​នោះ ​អាច​នឹង​កើត​មាន​ឡើង​នៅ​សប្ដាហ៍ ​ឬ​យ៉ាង​យូរ​ត្រឹម​សប្ដាហ៍​ក្រោយ។

John ​វ័យ​២៧​ឆ្នាំ​ជា​ថ្នាល​យុវជន​ដែល​ហាត់​នៅ​ក្រុម Aston Villa ​និង Leicester City ។ រូបគេ​បានជាប់​ឈ្មោះ​នៅ​​ក្រុម​ធំ​របស់ Leicester ​បាន​១​រដូវ​កាល​ដែរ​ឆ្នាំ​២០១០-១១ ​ប៉ុន្តែ​មិន​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​នោះ​ទេ។ ក្រោយ​មក​ទៀត ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​ធ្វើ​ដំណើរ​ស្វែង​រក​ទ្រនំ​ថ្មី​នៅ​តំបន់​អាស៊ី ​បាន​ចូល​ជាមួយ​ក្រុម Muangthong United ដោយ​មាន​កុងត្រា​១៨​ខែ។ រូបគេ​ក៏​ត្រូវ​ដាក់​ឱ្យ​ទៅ​លេង​ជាមួយ​​ក្រុម Suphanburi ​ដែល​ជា​ក្រុម​ទី​២​របស់​ Muangthong ​ដែល​នៅ​លីគ​ក្រោម​។ នៅ Suphanburi ​នេះ John ​​បង្ហាញ​ខ្លួន​បាន​៣៦​ប្រកួត​ដែរ ​ដោយ​រក​បាន​១០​គ្រាប់៕

អត្ថបទ៖ មុន្នីរម្យ