ដឹង​តម្លៃ​ខ្លួន​​អ្នក​ប្រដាល់​ល្បី​ៗ ៥​​រូប​នេះ​មាន​តែ កាកា ទទួល​បាន​ច្រើន​ជាង​គេ

  • 2018-01-11 02:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រដាល់​គ្រប់​រូប​​ឡើង​ប្រកួត​ម្ដងៗ ​ទទួល​បាន​​ប្រាក់​តម្លៃ​ខ្លួន​ទៅ​តាម​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​របស់​ខ្លួន​។ ​អ្នក​ខ្លះ​បាន​ច្រើន ​អ្នក​ខ្លះ​បាន​តិច​ ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ច្បាស់​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​ល្បី​ៗ ៥ រូប​​ខាង​ក្រោម​នេះ៖ ​​​

សុខ ធី ៖ ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ​បច្ចុប្បន្ន​ឡើង​សង្វៀន​នៅ​ប្រទេស​ថៃ​ម្ដង​ទទួល​​បាន​តម្លៃ​ខ្លួន​ ៤៥០០០​បាត (ប្រហែល​១៣០០​ដុល្លារ)​។ ​ក្នុង​មួយ​​ខែ​រូប​គេ​​អាច​រក​​បាន​ចន្លោះ​ពី​ ៨០ ០០០បាតទៅ៩០ ០០០​ បាត​ផង​ដែរ (២ ៤០០ទៅ ២ ៧០០​ដុល្លារ)។ តម្លៃ​ខ្លួន​នេះ​​គឺ​ កាកា ធ្វើ​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ថៃ។

កាកា

ធឿន ធារ៉ា ៖ ឡើង​សង្វៀន​ Max Muay Thai ​កន្លង​ទៅ រូបគេ​ទទួល​បាន​តម្លៃ​ខ្លួន​​ចំនួន ​២​ម៉ឺន​បាត (ជាង​៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក)។

រឿង សោភ័ណ្ឌ ៖ កីឡាករ​​ឆ្នើម​របស់​កម្ពុជា​ពូ​កែ​ប្រើ​កណ្ដាប់​ដៃ​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ទទួល​ប្រាក់​តម្លៃ​ខ្លួន​ចន្លោះ​ពី ៤០០ ទៅ​៥០០ ដុល្លារ​អាមេរិក អាស្រ័យ​ទៅ​តាម​តម្លៃ​នៃ​​ប៉ុស្តិ៍​ទូរទស្សន៍។

រឿង សោភ័ណ្ឌ

ឡុង សុភី ៖ អ្នក​ប្រដាល់​ចាស់​វស្សា​កំពុង​ឡើង​កូដ​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​​ចន្លោះ​ពី ៤០០ ទៅ ៤៥០ ដុល្លារ​អាមេរិក​ ហើយ​ចំនួន​ទឹក​ប្រាក់​នេះ​អាស្រ័យ​ទៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​​ផ្ដល់​ជូន។

ឡុង សុភី

ពេជ្រ ម្ទេស​ខ្មាំង ៖ អ្នក​ប្រដាល់​វ័យ​​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​ ៨៨ ដង​ក្នុង​នោះ​​ឈ្នះ​ ៨១ ដង​ស្មើ​ ២ ចាញ់ ៥ ដង។ សម្រាប់​តម្លៃ​ខ្លួន​​ដែល​រូប​គេ​ទទួល​បាន​ក្នុង​ការ​ប្រកួត​ម្ដង​ៗ​គឺ​មាន​ចំនួន​ចន្លោះ​ពី ៣៥០ – ៤០០ ដុល្លារ​អាមេរិក៕​​​

ពេជ្រ ម្ទេស​ខ្មាំង (ខោខ្មៅ)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​