​ឱកាស​បម្រើ​ការងារ​រដ្ឋ! ​សាលា​ក្រុង​ប្រកាស​រើស​មេជាង​និង​ក្រុម​ជាង​សម្រាប់​ឡាន​សាធារណៈ​

  • 2018-01-11 04:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ជ្រើសរើស​បុគ្គលិក​មេ​ជាង និងក្រុម​ជាង​ជាច្រើននាក់ចូល​បម្រើ​ការងារ​នៅ​រដ្ឋាករ​ស្វយ័តដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​(City Bus) ​នៅរាជធានី​ភ្នំពេញ​។

​សេចក្ដី​ជូន​ដំណឹង​បាន​ប្រកាស​នាព្រឹក​មិញនេះ ​ដល់​សាធារណៈ​ជន​ទាំង​អស់​ដែល​​មាន​បទពិសោធន៍​ក្នុង​​ជំនាញជួសជុល និងថែទាំ​រថយន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជំនួយ​បច្ចេកទេស​ពីភ្នាក់ងារ​ជប៉ុន​ (JICA)។

ទន្ទឹមនឹងនេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​ នឹង​បង្កើត​យានដ្ឋាន​ជួសជុល​ថែទាំ​រថយន្ត​ក្រុងផ្ទាល់​ខ្លួន​ និង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​មេជាង​ ១នាក់​ ​និង​ក្រុម​ជាង​ចំនួន​ ១៧នាក់​ ដែល​មាន​អាយុ​ចាប់ពី​ ២៥ឆ្នាំ ដល់​ ៥០ឆ្នាំ​។

បញ្ជាក់៖ សេចក្ដីប្រកាស​នេះ​ សូម​លើក​ទឹក​ដល់​​បេក្ខជន​ ដែល​បានឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​បច្ចេកទេស​ JVC វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ សាលា​បច្ចេកទេស​ព្រះកុសមៈ ​និង​សាលា​បច្ចេកទេស DONBOSCO ។ល។ ​នឹង​ត្រូវ​បាន​ផ្ដល់​អទិភាព​ជូន​។​​

សូម​អាន​លក្ខខណ្ឌ​លម្អិត​បន្ថែម​ដូច​ខាង​ក្រោម​នេះ៖ ​​​

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត