​ជប៉ុន​នឹង​បញ្ជូន​​ឡាន​ក្រុង​សាធារណៈ​ទំនើប​បំផុត​​មក​កម្ពុជា​​ ឥត​គិត​សំណង​

  • 2018-01-04 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​ការ​អះអាង​របស់​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ លោក ម៉េត មាសភក្ដី ​បាន​ឲ្យដឹង​ថា​ រាជរដ្ឋា​ភិបាល​ជប៉ុន​បាន​​សម្រេចផ្ដល់ជំនួយ​ឡាន​ក្រុង​សាធារណៈ​ទំនើប​បំផុត​ប្រមាណ​ជាង ​១០០​គ្រឿង​​ដល់កម្ពុជា ដោយ​ឥត​គិត​សំណង​។

​លោក ​ភក្ដី ​បន្ត​​ថា ​ឡាន​ក្រុង​ទាំងនោះ​នឹងឲ្យ​មក​​កម្ពុជា​ជា​ជំហាន​ៗ មិនមែន​មក​ទាំង​អស់​​ដូច​ជំនួយ​ពី​ប្រទេស​ចិន​ឡើយ​។ ​លោក​បញ្ជាក់​ដែរ​ថា ​ឡាន​នឹង​មក​ដល់​កម្ពុជា​យ៉ាង​យូរ​បំផុត​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

លោក​ រំពឹងថា សេវា​ឡាន​ក្រុង​នៅរាជធានីភ្នំពេញនឹងកាន់រីកចម្រើនជាងមុន កាត់បន្ថយការកកស្ទះ និងកាន់តែងាយស្រួលសម្រាប់ប្រជាជនទីក្រុង។

​អ្នក​នាំ​ពាក្យ​ខាង​លើ​​មិន​ទាន់​អាច​បញ្ជាក់ជាទំហំប្រាក់​ប៉ុន្មាន​បាន ព្រោះនេះជាជំនួយឡាន​តែម្ដង៕

ចុចអានបន្ត

អត្ថបទ៖ ស៊ិន សាវ៉េត