កីឡាករ​ជប៉ុន​​វ័យ​ជិត​៥១​ឆ្នាំ ​មិន​ព្រម​ចូល​និវត្តន៍​សម្រេច​ពង្រីក​កុងត្រា​ថ្មី​បន្ថែម

  • 2018-01-12 02:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Kazuyoshi Miura ដែល​នឹង​ឈាន​ចូល​វ័យ​៥១​ឆ្នាំ​​នៅ​ខែ​ក្រោយ បាន​ចុះ​កុងត្រា​ថ្មី​​បន្ថែម​ជាមួយ​ក្លឹប​ Yokohama FC នៃ​លីគ​ទី​២​ប្រទេស​ជប៉ុន។

សម្រាប់​កិច្ចសន្យា​ថ្មី​នេះ​មាន​ន័យ​ថា Kazuyoshi នឹង​អាច​បង្ហាញ​ខ្លួន​ដល់​​​រដូវ​កាល​ទី​៣៣​ក្នុង​អាជីព​របស់​ខ្លួន ដោយ​រូប​លោក​ចាប់​ផ្ដើម​លេង​ក្នុង​ក្លឹប​អាជីព​ដំបូង​ជាមួយ  Santos នៅ​ប្រទេស​ប្រេស៊ីល​​ក្នុង​ឆ្នាំ​១៩៨៦។

“ខ្ញុំ​បាន​​ពង្រីក​កុងត្រា​ថ្មី​សម្រាប់​រដូវ​កាល​នេះ។ ខ្ញុំ​នឹង​លេង​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ និង​សង្ឃឹម​ថា​​នឹង​អាច​បន្ត​ជា​កីឡាករ​បន្ត​ទៀត"។​ សម្ដី Kazuyoshi។ ​អតីត​កីឡាករ​របស់​ក្លឹប Genoa និង Dinamo Zagreb បាន​ផ្ដើម​ចូលរួម​ជាមួយ Yokohama FC តាំង​ពី​ឆ្នាំ​២០០៥ ទល់​នឹង​ពេល​នេះ​ និង​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​៨៩​ប្រកួត៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម