មិន​ឲ្យ​ចាញ់​ប្រុស​! តារា​ស្រី​ៗនៅ​ហូលីវូដ​ទាំង​១៧​ សុទ្ធ​តែ​មាន​ក្រុមហ៊ុន​​ភាពយន្ត​ផ្ទាល់​ខ្លួន

  • 2018-01-12 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ផ្លូវ​ភេទ កំពុង​តែ​ល្បី​ខ្លាំង​នៅ​ហូលីវូដ​ ហើយ​តារា​ស្រីៗ​ជា​ច្រើន​ចាប់​ពួត​ដៃ​គ្នា​ ដើម្បី​លុប​បំបាត់​បញ្ហា​នេះ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តារា​ស្រី​ភាគ​ច្រើន​នៅ​ហូលីវូដ​សុទ្ធ​តែ​មាន​សមត្ថភាព​ក្នុង​ការងារ​សម្ដែង​​ ព្រម​ទាំង​បង្កើត​អាជីវកម្ម​ផ្សេងៗ​​ជា​ច្រើន​ផង​ដែរ។

នេះ​ជា​បណ្ដា​តារា​ស្រី​ទាំង​១៧​ដែល​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន៖

១. Alica Vikader

នាង​ជា​តារា​សម្ដែង​ក្នុង​ភាពយន្ត​ល្បីៗ​ដូចជា "Euphoira” និង "Tomb Raider 2018”។ តារា​រូប​នេះ​ជា​ម្ចាស់​ក្រុមហ៊ុន Vikarious Productions ផលិត​រឿង​ "Euphoira”។

២. Charlize Theron

តារា​រូប​នេះ​ជា​តារា​ដ៏​ល្បី​មួយ​រូប​សម្ដែង​ក្នុង​ភាពយន្ត​ជា​ច្រើន​ដូច​ជា "Mad Max: Fury Road” និង "Atomic Blode”។ នាង​ជា​ម្ចាស់​ក្រុម​ហ៊ុន Denver & Dehla Production ដែល​ផលិត​រឿង "Atomic Blode”, “Gringo” និង "Mindhunter”។

៣. Drew Barrymore

Drew ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​នាង​តាំង​ពី​ឆ្នាំ​ ១៩៩៥ មក​ម្ល៉េះ​ ដែល​ពេល​នេះ​បាន​ផលិត​រឿង​ភាគ​ថ្មី "Santa Clarita Diet”។ ក្រុម​ហ៊ុន​របស់​នាង​មាន​ឈ្មោះ​ថា "Flower Films”។

៤. Elizabeth Banks

តារា​រូប​នេះ​ជា​ម្ចាស់​ក្រុម​ហ៊ុន Brownstone Production ផលិត​ភាពយន្ត​ល្បីៗ​ដូចជា "Pitch Perfect”, “The Surrogates” និង "Too Far From Home”។

៥. Eva Longoria

នាង​ជា​ម្ចាស់​ក្រុមហ៊ុន UnbeliEVAble Entertainment ផលិត​រឿង "Telenovela”, “My Daughter's Quinceañera” និង "Lucky Boy”។

៦. Gemma Arterton

Gemma សម្ដែង​នៅ​ក្នុង​ភាពយន្ត​ដូច​ជា "Clash of the Titans” និង "Prince of Persia: The Sand ​។ ជា​ម្ចាស់​ក្រុមហ៊ុន Rebel Park Production ។

៧. Jennifer Love Hewitt

ជា​ម្ចាស់​ក្រុម​ហ៊ុន​ Fedora Films ដែល​ផលិត​រឿង "The Client List” និង "Ghost Whisperer”។

៨. Kerry Washington

ជា​ម្ចាស់​ក្រុមហ៊ុន​ Simpson Street ផលិត​រឿង "Confirmation” និង "A Perfect Mother”។

៩. Lisa Kudrow

ជា​ម្ចាស់​ក្រុមហ៊ុន Is or Isn't Entertainment ដែល​ផលិត​រឿង "The Comeback”, “Web Therapy” និង​ "Who Do You Think You Are?”

១០. Maisie Williams

ជា​ម្ចាស់​ក្រុមហ៊ុន Daisy Chain Productions ផលិត​រឿង "Stealing Silver”

១១. Margot Robbie

ជា​ម្ចាស់​ក្រុមហ៊ុន "LuckyChap Entertainment” ផលិត​រឿង "I,Tonya”, “Shattered Glass” និង​ "Dreamland”។ ​ ១២. Natalie Portman

ជា​ម្ចាស់​ក្រុមហ៊ុន Handsomecharlie Films និង​ផលិត​រឿង "Pride and Prejudice and Zomebies”, “Jane Got a Gun” និង "No Strings Attached”។

១៣. Queen Latifah

ជា​ម្ចាស់​ក្រុមហ៊ុន Flavor Unit Entertainment និង​ផលិត​ភាពយន្ត​ដូច​ជា​ "Scream”, “Deuces”, “Beauty Shop” និង "Bessie”។

១៤.​ Reese Witherpoon

ជា​ម្ចាស់​ក្រុមហ៊ុន Pacific Standard/Hello Sunshine ដែល​ផលិត​រឿង "Gone Girl”, “Home Again”, “Luckiest Girl Alive” និង "Big Little Lies”។

១៥. Rose Byrne

ជា​ម្ចាស់​ក្រុមហ៊ុន The Dollhouse ធ្លាប់​ផលិត​រឿង "Eagle Hawk”, “Seriously Red”, “Girls in Hotels”។

១៦. Selma Hayek

ជា​ម្ចាស់​ក្រុមហ៊ុន Ventanarosa Production ផលិត​រឿង "Frida” និង "Ugly Betty”។

១៧. Sandra Bullock

ជា​ម្ចាស់​ក្រុមហ៊ុន "Fortis Films” ផលិត​រឿង "Practical Magic”, “Hope Floats” និង "Miss Congeniality”៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ