Ronaldo៖ Neymar ផ្លាស់​ទៅ PSG គឺ​ជា​ជំហាន​ដើរ​ថយក្រោយ

  • 2018-01-13 02:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទេរ​​​បំបែក​កំណត់​​ត្រា​របស់ Neymar ពី Barcelona ទៅ​កាន់​ក្លឹប​អ្នក​មាន Paris Saint-Germain គឺ​ជា​ជំហាន​ដើរ​ថយ​ក្រោយ។ សម្ដី​របស់ Ronaldo ប្រេស៊ីល។

Neymar បាន​ធ្វើ​ការ​ផ្ទេរ​យ៉ាង​ភ្ញាក់ផ្អើល​​កាល​ពី​ខែ សីហា​​ ដោយ​បាន​លា​មិត្ត​រួម​ក្រុម Lionel Messi និងLuis Suarez ពី​ Nou Camp ក្រោយ​ PSG ចំណាយ​១៩៨​លាន​ផោន​ទិញ​ផ្ដាច់​កុងត្រា​របស់ គេ។ កីឡាករ​វ័យ​២៥​ឆ្នាំ​មិន​មាន​ការ​ពិបាក​អ្វី​ឡើយ បន្ទាប់​ពី​ផ្ទេរ ដោយ​គេ​រក​បាន​២០​គ្រាប់​គ្រប់​ការ​ប្រកួត​នៅ PSG។

យ៉ាងណាក្ដី Ronaldo ដែល​​ជា​រៀមច្បង​របស់ Neymar ជឿជាក់​ថា នេះជា​​​ការ​ផ្ទេរ​ដើរ​ត្រលប់​ក្រោយ​។ ក្នុង​កិច្ច​សម្ភាសន៍​​មួយ Ronaldo និយាយ​ថា៖ "​ក្នុង​កីឡាករ ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​ជំហាន​ដើរ​ថយ​ក្រោយ​មួយ ប៉ុន្តែ​នេះ​ជា​ការ​ប្រកួតប្រជែង​ដែល​គ្រប់​គ្នា​ត្រូវ​ប្រឹងប្រែង។ កាល​ខ្ញុំ​លេង​នៅ Barcelona ហើយ​ចេញ​ទៅ Inter ដោយ​ពាន​នៅ​អ៊ីតាលី​ពេល​នោះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង"។

Ronaldo ធ្លាប់​លេង​ឲ្យ Barcelona មួយ​រដូវកាល ១៩៩៦-៩៧ រួច​ក៏​ផ្លាស់​ទៅ​ Inter Milan។ លេង​នៅ​អ៊ីតាលី​៥​រដូវ​កាល​អតីត​ជើង​ស៊ុត​រូប​នេះ​ក៏​សម្រេច​ទៅ​អេស្ប៉ាញ​​វិញ​លេង​ឲ្យ​ Real Madrid៕​

ចុចអាន៖

-​១​ជើង Free-Kick របស់ James ចូល​ជ្រុង​៩០​ស្អាត​ណាស់

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ