“Jumanji” នៅតែរក្សាតំណែងកំពូល Box Office ខណៈ "The Commuter” បង្ហាញខ្លួនសប្ដាហ៍ដំបូង
- 2018-01-15 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Jumanji” នៅតែរក្សាតំណែងកំពូល Box Office ខណៈ "The Commuter” បង្ហាញខ្លួនសប្ដាហ៍ដំបូង
ចន្លោះមិនឃើញ
ក្នុងរយៈ៤សប្ដាហ៍នៃការដាក់បញ្ចាំងភាពយន្តបែបផ្សងព្រេងនិងវាយប្រហារ "Jumaji: Welcome to the Jungle” មានលទ្ធភាពរកចំណូលបាន ២៨៣,២លានដុល្លារហើយ ដែលចំនួនរកបានចំពោះសប្ដាហ៍ទី៤នេះគឺ ២៧លានដុល្លារ គិតតែនៅក្នុងសហរដ្ឋអាមេរិក។
ចំណែកឯភាពយន្តទទួលបានចំណាត់ថ្នាក់លេខ២វិញគឺជាស្នាដៃរបស់ផលិតករនិងដឹកនាំរឿងល្បីឈ្មោះ លោក Steven Speilberg ចំណងថា "The Post” រកចំណូលបានដល់ទៅ ១៨,៦លានដុល្លារក្នុងសប្ដាហ៍ទី៤នេះ។ ហើយចំពោះតំណែងទី៣វិញគឺបានទៅលើរឿងសម្ដែងដោយតារាជើងចាស់ Liam Neeson នៅក្នុងរឿងបែបស៊ើបអង្កេតនិងបាញ់ប្រហារ មានចំណងជើងថា "The Commuter” ដែលរកចំណូលបាន ១៣,៥លានដុល្លារ។ ភាពយន្តនេះផងដែរក៏បានចូលរួមសម្ដែងពីតារាពីរដួងមកពីក្នុងរឿង "Conjuring” គឺ Vera Farmiga និង Patrick Wilson៕
បណ្ដាភាពយន្តទាំង១០រកចំណូលបានច្រើនជាងគេប្រចាំសប្ដាហ៍៖
១០. "Darkest Hour" ប្រាក់ចំណូល ៤,៥លានដុល្លារ
៩. "Pitch Perfect 3" ប្រាក់ចំណូល ៥,៧លានដុល្លារ
៨. "Proud Mary" ប្រាក់ចំណូល ១០លានដុល្លារ
៧. "Paddington 2" ប្រាក់ចំណូល ១០,៦លានដុល្លារ
៦. "Star Wars: The Last Jedi" ប្រាក់ចំណូល ១១,៣លានដុល្លារ
៥. "The Great Showman" ប្រាក់ចំណូល ១១,៨លានដុល្លារ
៤. "Insidious: The Last Key" ប្រាក់ចំណូល ១២,១លានដុល្លារ
៣. "The Commuter" ប្រាក់ចំណូល ១៣,៥លានដុល្លារ
២. "The Post" ប្រាក់ចំណូល ១៨,៦លានដុល្លារ
១. "Jumanji: Welcome to the Jungle" ប្រាក់ចំណូល ២៧លានដុល្លារ
Trailers ភាពយន្តចំណូលថ្មី៖
អានអត្ថបទ៖
មើលតួអង្គដកស្រង់ចេញពីសៀវភៅថ្លុក DC និង Marvel ខុសគ្នាខ្លាំងពីតួអង្គមនុស្ស
ទិដ្ឋភាពតួ Superhero ល្បីៗថតរឿងវគ្គថ្មី Avenger 4 អាចបង្កប់សាច់រឿងមួយ (វីដេអូ)
ក្រោយបញ្ចេញបាន៣សប្ដាហ៍ទីបំផុត Jumanji គ្រងលេខ១ Box Office