Miley បង្ហាញ​ក្ដី​ស្រលាញ់​ដ៏​ផ្អែម​ល្ហែម​ដល់​គូ​ដណ្ដឹង​ក្នុង​ថ្ងៃ​កំណើត

  • 2018-01-15 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ម្ចាស់​បទ "Wrecking Balls” Miley Cyrus បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដ៏​ផ្អែម​ល្ហែម​របស់​ខ្លួន​ទៅ​កាន់​ គូ​ដណ្ដឹង​ខ្លួន​តារា​សម្ដែង Liam Hemsworth ក្នុង​ឱកាស​ខួប​កំណើត​វ័យ ២៨​ឆ្នាំ​។

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​ បង្ហោះ​រូប​ថត​ខ្លះៗ​ទៅ​កាន់​បណ្ដាញ​សង្គម​ Instagram ដែល​បាន​ដាក់​បញ្ចូល​នូវ​រូប​ថត​ពួក​គេ​ជាមួយ​គ្នា ក្នុង​រយៈ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ព្រម​ទាំង​សរសេរ​ថា៖ "រីករាយ​ថ្ងៃ​កំណើត​ទៅ​កាន់​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​លើ​លោក​របស់​ខ្ញុំ! ខ្ញុំ​ស្រលាញ់​អ្នក​!ៗ។

រូបថត​ Miley បង្ហោះ​លើ Instagram

តាម​រយៈ​​ការ​សរសេរ​នៅ​លើ​​បណ្ដាញ​សង្គម​នេះ​បាន​បង្ហាញ​ថា​ ពួក​គេ​ទាំង​ពីរ​គឺ​ជិតស្និទ្ធ​ដូច​ជា​រៀប​ការ​រួច​ហើយ​អីចឹង។ កាល​ពី​ដើម​ខែ​មុន​នេះ​ពួក​គេ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រៀប​ការ​ជាមួយ​គ្នា​ខណៈ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​អូស្ត្រាលី​។

ផ្ទុយ​ទៅ​វីញ​បើ​តាម​ប្រភព​មួយ​ថ្លែង​ទៅ​កាន់ US Weekly បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​បាន​រៀប​ការ​ជាមួយ​គ្នា​ទេ ដោយ​អ្នក​ទាំង​ពីរ​មិន​ទាន់​ចង់​ចូល​រោង​ការ​ឆាប់​ពេក៕

Miley និង Liam ​កាល​ទៅ​លំហែ​កាយ​នៅ​ប្រទេស​អូស្រ្តាលី

អាន​អត្ថបទ៖

ប្រភព៖ Dailymail | popsugar   ប្រែ​សម្រួល៖ ធារ៉ូ