LG ត្រៀម​ថ្ពក់​លុយ​ធំ​ពី Apple មិន​ឲ្យ​ Samsung កើប​ស៊ី​តែ​ឯង

  • 2018-01-16 01:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​ក្រុមហ៊ុន​ទទួល​ផ្គត់ផ្គង់​អេក្រង់​លើ iPhone X ឲ្យ Apple ដែល​គេ​ស្គាល់​ជា​ក្រុមហ៊ុន​យក្ស SAMSUNG បាន​ទទួល​ប្រាក់​ចំណេញ​ជា​ច្រើន​អនេក។ ផ្អែក​តាម​របាយការណ៍​ក្រៅ​ស្រុក​នៅ​ឆ្នាំ​ ២០១៨ សម្រាប់​ម៉ូដែល iPhone X Plus ក្រៅ​ពី​ SAMSUNG ក៏​នៅ​មាន​ភាគី​ទី ២ ក្រុមហ៊ុន LG បាន​ប្រជែង​យក​ឈ្នះ ​ក្រុមហ៊ុន Sharp ក្នុង​ការ​ចុះ​កុងត្រា​ផ្គត់ផ្គង់​អេក្រង់ OLED ទំហំ ៦.៥ អ៊ីញ។

ស្ថិត​ក្នុង​ផែនការ​ផ្គត់ផ្គង់​ប្រមាណ ១៥ លាន​បន្ទះ​ពិត​ណាស់​នឹង​ធ្វើ​ឲ្យ LG អាច​រក​ចំណេញ​ចូល​ក្រុមហ៊ុន​រាប់​លាន​ដុល្លារ ប៉ុន្តែ​ក៏​នៅ​មាន​ការ​ប្រជែង​មួយ​ផ្សេង​ទៀត​រវាង Sharp និង JDI ដើម្បី​ក្លាយ​ជា​ភាគ​ទី ៣ ផលិត​អេក្រង់ OLED សុទ្ធ។ ត្រង់​ចំណុច​នេះ​ហើយ ទើប​មាន​ចចាមអារ៉ាម​លេច​លឺ​ទំនង​ជា​ក្រុមហ៊ុន​របស់​លោក Tim Cook បញ្ចប់​ជីវិត​អេក្រង់ LCD ត្រឹម​ម៉ូដែល iPhone 8 និង 8 Plus។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា