ខំ​ប្រើ​ក្បាច់​ពិសេស​ដើម្បី​យក​តែម ចុងក្រោយ​ប្រេះឆ្អឹងដៃ​ខ្លួន​ឯង

  • 2018-01-16 07:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី Paige VanZant បាន​បង្ហាញ​រូប​ឆ្លុះ​កាំរស្មី​នៃ​របួស​ប្រេះឆ្អឹង​ដៃ​របស់​ខ្លួន បន្ទាប់​ពី​ប្រកួត​​ជាមួយ​កីឡា​ការិនី Jessica-Rose Clark កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

VanZant បាន​បង្ហោះ​រូប​ខ្លួន​ឯង​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​​ជាមួយ​សភាព​ហើម​ដៃ​បន្សល់​ពី​ការ​ប្រកួត​ UFC Fight Night 124។ នាង​ក៏​បាន​បង្ហាញ​ពី​រូប​ឆ្អឹង​ដៃ​ដែល​​ប្រេះ ក្រោយ​ពេល​ប្រកួត​ផង​ដែរ។ ក្នុង​កម្មវិធី​ប្រកួតមួយ​នេះ VanZant និង Jessica-Rose គឺ​ជា​គូ​រង​។

ដើមចម​នៃ​ការ​ប្រេះនេះ កាល​ពី​ដើម​ទឹក​ទី​ពីរ​ដោយ​សារ VanZant បាន​ប្រើ​ក្បាច់​ពិសេស​វាយ​ត្រលប់​ក្រោយ​ ពេល​នោះ​ដៃ​របស់​នាង ក៏​បាន​ទៅ​ប៉ះ​ក្បាល​របស់ Jessica-Rose រួច​ក៏​ប្រេះ​តែ​ម្ដង។ ត្បិត​ខូច​ដៃ​នៅ​ពាក់​កណ្ដាល​ផ្លូវ​ក្ដី តែ​កីឡាការិនី​អាមេរិក​រូប​នេះ​មិន​បញ្ឈប់​ឡើយ គឺ​នៅ​ទ្រាំ​ស៊ូ​រហូត​ដល់​ចប់​៣​ទឹក។ ជាលទ្ធផល​ចៅក្រម​ប្រកាស​ឲ្យ Jessica-Rose Clark ឈ្នះ​ដោយ​ពិន្ទុ៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ