មិនមែនលំៗ! បង្កប់ឧបករណ៍ទំនើបផុតលេខតាមផ្លូវ ចាប់អ្នកមិនគោរពច្បាប់គ្រប់ប្រភេទ

  • 2018-01-18 07:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​មាន​បំពាក់​ឧបករណ៍​ស៊េរី​ទំនើប​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ ដើម្បី​ចាប់​បទ​ល្មើស​ចរាចរណ៍​ផ្សេងៗ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ដូចជា​អ្នក​បើកបរ​លើស​ល្បឿន​កំណត់ បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ឫ​កន្លែង​មាន​ករណី​កកស្ទះ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​កាល​ពី​ថ្មីៗ​នេះ។

ឧបករណ៍​ទំនើប​ទាំង​នោះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ការងារ​ដល់​សមត្ថកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​មាន​លក្ខណៈ​ពិសេស​អាច​ចាប់​បាន​អ្នក​បើកបរ​មិន​គោរព​ច្បាប់ទាំង​ឡាយ ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ ឧបករណ៍​ទាំង​នោះ​អាច​ចាប់​បាន​ទាំង​អត្តសញ្ញាណ​អ្នក​បើកបរ ទាំង​ប្រភេទ​យានយន្ត។ បន្ទាប់​មក​សមត្ថកិច្ច​នឹង​ឆែក​មើល​ទិន្នន័យ​ ហើយ​ផ្ញើ​សំបុត្រ​ពិន័យ​តាម​ច្បាប់​ដល់​ផ្ទះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​នោះ​តែ​ម្ដង។ សម្ដេច ស ខេង បន្ថែម។

យ៉ាង​ណា​ក្ដី​បច្ចុប្បន្ន​ឧបករណ៍​ចាប់​បទ​ល្មើស​ទាំង​នោះ បាន​បំពាក់​មួយ​ចំនួន​តិចតួច​នៅ​ឡើយ ប៉ុន្តែ​សម្ដេច ស ខេង អះអាង​ថា នៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា​នឹង​បំពាក់​ឧបករណ៍​ស៊េរី​ទំនើប​ផុត​លេខ​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​រឹត​បន្តឹង​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍។ ជា​ពិសេស​នោះ គឺ​ជា​ការ​ចូលរួម​ចំណែក​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ការងារ កាន់​តែ​រហ័ស​ទាន់​សភាពការណ៍៕ ​

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី