​ល្ងាច​នេះ​ ទ័ព ឬ ជើង​ខ្លាំង​របស់​ឥណ្ឌូណេស៊ី​លើក​ពាន Super Cup Asia 2018

  • 2018-01-21 03:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​​ជាតិ នឹង​ត្រូវ​តតាំង​ជា​មួយ​​ក្រុម​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី PSM Makassar ​នៅ​លើ​ទឹក​ដី​​ឥណ្ឌូណេស៊ី​ក្នុង​ពាន​រង្វាន់ Super Cup Asia 2018 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ។ ​

ក្រសួង​ការពារ​ជាតិ

ក្រុម PSM Makassar គឺ​ជា​ក្រុម​ខ្លាំង​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ពួក​គេ​ស្ថិត​នៅ​លេខ ៣ ក្នុង​តារាង​លីគ​កំពូល​របស់​ប្រទេស​មួយ​នេះ​កាល​ពី​រដូវ​កាល​មុន។ តែ​ចំណាត់​ថ្នាក់​លេខ ៣​របស់​គេ​មិន​បាន​ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ ១​ឡើយ ដោយ​ក្រុម​ជើង​ឯក​មាន ៦៨ ពិន្ទុ ខណៈ PSM មាន ៦៥ ពិន្ទុ។

​ដូច្នេះ​ជំនួប​ល្ងាច​នេះ​មាន​ន័យ​ថា ទ័ព ត្រូវ​ធ្វើ​ការ​ធ្ងន់​ ​បើ​ទោះ​ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​កាល​ប្រកួត​ដំបូង​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​អូស្ត្រាលី​ Adelaide United ៤-៣ ក៏​ដោយ។

​សូម​បញ្ជាក់​ថា ​ពាន​រង្វាន់​នេះ​គឺ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ មុន​បើក​រដូវ​កាល​ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន ៤ ​គឺ​ក្រសួងការពារជាតិ PSM Makassar, Adelaide United និង Home United FC ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​