​អ្នក​ប្រើ​ Android បី​ជំនាន់​បូក​បញ្ចូល​គ្នា​ មិន​ស្មើ​អ្នក​ប្រើ​ iOS 11 ផង

  • 2018-01-21 04:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ​​ iOS 11 ​​​មាន​ដំឡើង​លើ​ឧបករណ៍​ iDevice (iPhone, iPad ឬ iPod) ​សរុប​ចំនួន​ ៦៥%។

តួ​លេខ​នេះ​​មាន​កម្រិត​ទាប​ ប្រសិន​​បើ​ប្រៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​ iOS 10 មាន​​ដំឡើង​លើ​ឧបករណ៍​ iDevice ចំនួន​ ៧៦% ឯណោះ។ ក្នុង​នោះ​ Apple ក៏​ឲ្យ​ដឹង​ដែរ​ថា​​មាន​ ២៨% នៃ​ iDevice សរុប​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 នា​ពេល​បច្ចុប្បន្ន​នេះ។

​​​​ចំនួន​ឧបករណ៍​ប្រើ​ប្រាស់​ iOS 11 អាច​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​ Apple បញ្ចេញ​កំណែ​ទម្រង់​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​កំណត់​ល្បឿន​ iPhone ​ឲ្យ​ដើរ​លឿន​ ឬ ​យឺត។

ត្បិត​ថា​ចំនួន​ឧបករណ៍​ដំឡើង​ទៅ​កាន់​ iOS 11 ​មាន​ % តិច​ជាង​ iOS 10 ប៉ុន្តែ​បើ​ប្រៀប​ធៀប​នឹង​ចំនួន​ឧបករណ៍​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo ដែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​ ឃើញ​ថា​ iOS មាន​ភាព​ប្រសើរ​ជាង។

Android Oreo បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​អំឡុង​ចុង​ឆ្នាំ​មុន​ ដោយ​មាន​ដំឡើង​លើ​ឧបករណ៍​ Android ត្រឹម​ ០,៧% ប៉ុណ្ណោះ។ ​គិត​ជា​រួម ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​បី​ជំនាន់​បូក​បញ្ចូល​គ្នា​ក៏​នៅ​មាន​ចំនួន​ដំឡើង​តិច​ជាង​ iOS 11 ពោល​មាន​ត្រឹម​​ប្រមាណ​ ៥៦% ប៉ុណ្ណោះ៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង