៤ឆ្នាំរាសីឡើងខ្លាំងក្នុងឆ្នាំថ្មី បើកំពុងធ្វើការ៤ប្រភេទនេះទៀតគឺល្អផុតលេខ

  • 2018-01-22 02:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​រៀបរាប់​របស់​ហោរាសាស្ត្រ ឡុង បូរ៉ា ហៅ​លោក​តា​ថ្ម​អណ្ដែត​ប្រាប់​ថា ក្នុង​ឆ្នាំ​ថ្មី​ទេវតា​ឆ្នាំ​ច អ្នក​កើត​ក្នុង​ឆ្នាំ​ទាំង​៤​មាន​ដូចជា៖ ឆ្នាំ​ជូត ឆ្នាំ​ថោះ ឆ្នាំ​វក និង​ឆ្នាំ​កុរ មាន​រាសី​ឡើង​ខ្លាំង​​នឹង​ទទួល​បាន​ជោគជ័យ​លាភ​សក្ការ បើ​អ្នក​រកស៊ី​ដឹងតែ​កាក់​កប ហើយ​បើ​អ្នក​ធ្វើ​ការ​នឹង​ឡើង​តំណែង ឡើង​​ប្រាក់​ខែ​។

ប៉ុន្តែ​ក្នុង​នោះ​ គ្រូ​ហោរាសាស្ត្រ​ឧស្សាហ៍​ឡើង​ទូរទស្សន៍​ញឹកញាប់​រូប​នេះ​ប្រាប់​ទៀត​ថា ​ឆ្នាំ​ដែល​មាន​រាសី​ឡើង​ខ្ពស់​ផ្ដាច់​គេ គឺ​ឆ្នាំ​ថោះ ព្រោះ​សម្រាប់​ឆ្នាំ​២០១៨ ក្នុង​ចក្រ​រាសី​ឆ្នាំ​ថោះ​ល្អ​ជាង​គេ​រហូត​ដល់​អ្នក​ឆ្នាំ​ឆុង​ទាំង​៤ មាន​ដូចជា​ឆ្នាំ​រោង ច មមែ ឆ្លូវ អាច​មក​ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​អ្នក​កើត​ឆ្នាំ​ថោះ ដើម្បី​កាត់​ឆុង​ទៀត​ផង​។

គ្រូ​ហោរាសាស្ត្រ​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ក្នុង​ឆ្នាំ​ថ្មី​នេះ ស្ថិត​នៅ​ក្នុង​ឆ្នាំ​ច​ធាតុ​ដី បើ​អ្នក​​កំពុង​ធ្វើ​ការ​​ងារ​ដូចជា៖ អ្នក​រចនា​ម៉ូត ប៉ូលិស មេធាវី និង​វាគ្មិន​ផ្សេងៗ​ត្រូវ​បញ្ចេញ​វោហារ​សាសព្ទ​ជា​ដើម គឺ​ដឹង​តែ​ល្អ​ខ្លាំង​តែ​ម្ដង​ក្នុង​ឆ្នាំ​២០១៨។ អ្នក​កើត​ក្នុង​ឆ្នាំ​ទាំង​៤ មាន​ ឆ្នាំ​ជូត ឆ្នាំ​ថោះ ឆ្នាំ​វក និង​ឆ្នាំ​កុរ ​នឹង​ទទួល​បាន​គោរព​ស្រឡាញ់​ពី​អ្នក​ផង​ទាំង​ពួង ហើយ​បើ​បាន​ធ្វើ​ការ​ដូច​រៀបរាប់​ខាង​លើ​ទៀត គឺ​កាន់​តែ​ល្អ​រក​លេខ​ដាក់​គ្មាន៕ ​

ទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី