Samontha​ កីឡា​ការិនី​ប្រដាល់​ខ្មែរ​អាមេរិក​ អាច​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ​ បាន​ទេ​ម៉ោង​៨យប់​នេះ?​

  • 2018-01-24 02:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ​អាមេរិក​ Samontha Stephenson​ ដែល​ត្រូវ​ជា​ក្មួយ​ស្រី​របស់​ កែវ​ រំចង់​ នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​កម្មវិធី​ One Night In Chiangmai 2​ នា​យប់​នេះ​ចាប់​ពី​ម៉ោង​៨​តទៅ។​

Samontha(ឆ្វេង)

លោក​ Mattsophi Stephenson​ ដែល​ជា​ឪពុក​របស់​កីឡា​ការិនី​ខាង​លើ​ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​មែន​នៅ​យប់​នេះ​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ទីក្រុង​ Chiang Mai។​ ការ​ប្រកួត​មួយ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​កូន​ស្រី​របស់​លោក​ ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ឲ្យ​បាន​ច្រើន​ក្នុង​កីឡា​មួយ​នេះ។​ ចង់​បាន​បទ​ពិសោធន៍​ច្រើន​សម្រាប់​កូន​ស្រី​របស់​លោក​ ទាល់តែចេញ​មក​ពី​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ព្រោះ​នៅ​សហរដ្ឋអាមេរិក​មិន​សូវ​សំបូរ​អ្នក​ហាត់​ប្រដាល់​នោះ​ឡើយ។​

Samontha និងលោកគ្រូ ហ៊ុន ចាន់រាជ

បងប្រុស​របស់​កែវ​ រំចង់​ ខាង​លើ​បន្ត​ទៀត​ថា​ កីឡា​ការិនី​ Angkor Petch Tonpbeang​​ ថៃ​ រូប​នេះ ​គឺ​មាន​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែល​ទៅ​និង​កូន​ស្រី​របស់​លោក​ ហើយ​អាយុ​១៥ឆ្នាំ​ដូច​គ្នា​ទៀត​ផង​ ដូច្នេះ​ពួកគេ​អាច​ប្រកួត​ជា​មួយ​គ្នា។​ លោក​សង្ឃឹម​ច្រើន​ថា​ Samontha​ នឹង​ទទួល​បាន​ជ័យជម្នះ​នា​ប្រកួត​មួយ​នេះ​ ព្រោះ​មើល​ឃើញ​ពី​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​អត់​ឈប់ឈរ​ មិន​ថា​នៅ​សហរដ្ឋអាមេរិក​ ឬ​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ចំណាយ​ពេល​រាល់​ថ្ងៃ​និង​ទៀងទាត់​ទៀត​ផង។​

Samontha ពេលនៅ​កម្ពុជា

Samontha​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡា​ការិនី​ថៃ​ Angkor Petch Tonpbeang​ ក្នុង​ប្រភេទ​ទម្ងន់​ ៤៦គីឡូក្រាម​ នា​កម្មវិធី​ One Night In Chiangmai 2​ ទី​ក្រុង​ Chiang Mai​ ចាប់​ពី​ម៉ោង​៨យប់​ តទៅ​ហើយ​ក៏​មាន​ផ្សាយ​តាម​ហ្វេសបុក​ផេក​ Lumpinee World Champion​ ផង​ដែរ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី