រឿង សោភ័ណ្ឌ៖ ប្រដាល់បើចង់មានកេរ្តិ៍ឈ្មោះល្បី កុំខ្លាចខូចមុខ
- 2018-01-24 07:02:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង សោភ័ណ្ឌ៖ ប្រដាល់បើចង់មានកេរ្តិ៍ឈ្មោះល្បី កុំខ្លាចខូចមុខ
ចន្លោះមិនឃើញ
កំពូលអ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ ថា ក្នុងវិស័យប្រដាល់នេះ បើចង់ខ្លាំង ចង់ល្បី លុះត្រាតែហ៊ានលះបង់ បើខ្លាចខូចមុខនោះទេ វ៉ៃមិនល្បីនោះឡើយ។
រឿង សោភ័ណ្ឌ បានលើកឡើងនាកិច្ចសម្ភាសតាមទូរទស្សន៍មួយថា ក្នុងវិស័យប្រដាល់ អាជីពឈឺខ្លួននេះ បើចង់បានកេរ្តិ៍ឈ្មោះល្បី លុះត្រាតែហ៊ានលះបង់ មិនថាសម្រស់ ឬពេលវេលានោះទេ។ ប្រសិនបើមិនចំណាយពេលហ្វឹកហាត់ឲ្យដិតដល់ ឬឡើងវ៉ៃខ្លាចខូចមុខនោះទេគឺគ្មានល្បីឡើយ។ ក្នុងករណីត្រូវវ៉ៃខ្លាចបែក វ៉ៃខ្លាចខូចសម្រស់អីនេះ ពិបាកនិងល្បីបន្តិច។
ម្ចាស់ខ្សែក្រវាត់៦គ្រឿងក្នុងដៃខាងលើបន្តថា បញ្ហាដែលប្រឈមនិងភាពល្បីនោះមួយទៀតនោះ គឺប្រើប្រាស់គ្រឿងញៀន និងដើរលេងផឹកស៊ីហួសហេតុ ប្រសិនបើកីឡាករប៉ះពាល់គ្រឿងញៀនគឺចប់ហើយមិនអាចធ្វើអ្វីកើតទេ។ រឿងដើរលេង ឬពិសាគ្រឿងស្រវឹង គ្មានអ្នកណាគេហាមឃាត់នោះទេ គ្រាន់តែញ៉ាំឲ្យមានកំណត់ ឬគិតពីពេលវេលាត្រូវប្រកួតផង បើអាចយូរៗម្ដងទៅបានហើយ។ ដើរលេងច្រើនគឺគ្មានពេលហ្វឹកហាត់នោះទេ ហើយគ្មានកម្លាំងហាត់ឬប្រកួតនៅឡើយ។
រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់មានថ្វីដៃម្នាក់របស់កម្ពុជា រាល់ការប្រកួតតែងតែមានការគាំទ្រ និងជក់ចិត្តបំផុត ព្រោះអ្នកប្រដាល់រូបនេះភាគច្រើនមិនសូវធ្វើឲ្យអ្នកទស្សនាខកចិត្ត ថែមទាំងប្រកួតអស់ពីសមត្ថភាពតែម្ដង។ បច្ចុប្បន្នអ្នកប្រដាល់ខាងលើគ្រងខ្សែក្រវាត់៦គ្រឿង រាប់ទាំងការប្រកួតចុងក្រោយទើបឈ្នះបាននៅសង្វៀន CNC ថ្មីៗនេះ៕