ស្មាតហ្វូន​ថ្លៃ​មិន​ដល់ ២០០ ដុល្លារ​ មើល​មួយ​ភ្លែត​ច្រឡំ Galaxy Note 8

  • 2018-01-25 01:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meiigoo បាន​ប្រកាស​ចេញ​លក់​នូវ​ស្មាតហ្វូន​ម៉ូដែល Meigoo S8 លើ​គេហទំព័រ eBay ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់​និង​អេស្ប៉ាញ។​ ស្ថិត​ក្នុង​តម្លៃ ១៩០ ដុល្លារ ម៉ូដែល​កូន​កាត់ Galaxy Note 8 បាន​បំពាក់​នូវ​អេក្រង់ ៦.១ អ៊ីញ មាន​មាត្រដ្ឋាន ១៨:៩ កម្រិត FHD+។

បំពាក់​នូវ​ឈីប MediaTek MTK6750T មាន RAM 4GB និង​អង្គ​ផ្ទុក 64GB ហើយ​មាន​កាមេរ៉ា​មុខ 5MP និង​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ភ្លោះ 13MP+5MP អម​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោម Sensor ដោះ​សោ​អេក្រង់​ប្រើ​ពេល ០.១ វិនាទី។ ទំហំ​ថ្ម ៣,៣០០ mAh អាច​កាន់​ថ្ម​ល្មម​ប្រើប្រាស់​មួយ​ថ្ងៃ​ពេញ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម