ពិសេស! រទេះភ្លើងធុនស្រាល៣គ្រឿង សុទ្ធតែដំឡើងនៅប្រទេស១នេះត្រៀមដឹកអ្នកភ្នំពេញ

  • 2018-01-25 04:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ចម្ងល់​ថា៖ «តើ​រទេះ​ភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ស្ថានីយ​​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ សម្ពោធ​មុន​ចូលឆ្នាំ​យ៉ាង​ម៉េច​បើ​អត់​ដែល​ឃើញ​ធ្វើ​ផង មិន​ដឹង​លើ​អាកាស លើ​ដី​ឫ​ក្រោម​ដី?»

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ថា រទេះ​ភ្លើង​ធុន​ស្រាល​៣​គ្រឿង​កំពុង​ដំឡើង​នឹង​រួចរាល់​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​នេះ ​ហើយ​ត្រូវ​ចេញ​ដំណើរ​ពី​ប្រទេស​មិចស៊ីកូ យ៉ាង​យូរ​បំផុត​ដាច់ ​ខែ​មីនា នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ ហើយ។

ចំពោះ​ការ​ស្ថាបនា​ផ្លូវ​ដែក​តភ្ជាប់​ទៅ​ព្រលាន​យន្តហោះ គឺ​ក្រុម​ការងារ​បច្ចេកទេស​តែង​សម្រុក​ធ្វើ​នៅ​ពេល​យប់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​មាន​ផល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ។ ឯក​ឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់​ច្បាស់​ថា រឿង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រទេះភ្លើង​ដឹក​អ្នក​ដំណើរ ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​ប្រាកដ​១០០% មិន​មាន​ការ​ប្រែប្រួល​ឡើយ។

ដោយ​ឡែក​ចំពោះ​គម្រោង កាណូត​ដឹក​អ្នក​ដំណើរ​ពី ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ក៏​ត្រៀម​សម្ពោធ​មុន​ចូល​ឆ្នាំ​ខ្មែរ​ដូចគ្នា៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ