Shahid Kapoor ចូលជាសមាជិកតារាបូលីវូដរកចំណូលច្រើនក្រោយបញ្ចេញរឿង “Padmaavat”
- 2018-01-25 08:09:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shahid Kapoor ចូលជាសមាជិកតារាបូលីវូដរកចំណូលច្រើនក្រោយបញ្ចេញរឿង “Padmaavat”
ចន្លោះមិនឃើញ
កំពូលភាពយន្តបូលីវូដថ្មីចំណងជើងថា "Padmaavat” ដែលជាស្នាដៃរបស់ផលិតករលោក Sanjay Leela Bhansali នឹងបញ្ចាំងនៅថ្ងៃទី ២៥ខែមករា ហើយរំពឹងថានឹងទទួលបានការគាំទ្រជាច្រើននៅលើ Box Office។
ហេតុដូច្នេះហើយ ទើបភាពយន្តនេះអាចធានាដល់តារាសម្ដែង Shahid Kapoor ឲ្យក្លាយជាតារាសម្ដែងមួយរូបក្នុងចំណោមតារាបូលីវូដ មានទ្រព្យសម្បត្តិខ្ទង់១០០Crore (១៦លានដុល្លារ)។ ចំពោះការងារសិល្បៈ Shahid បានសម្ដែងក្នុងរឿងជាច្រើននិងជាតារាដ៏ល្បីរួចទៅហើយ ដូចជានៅក្នុងរឿង "Jab We Met”, “Kaminey”, “Udta Punjab” ព្រមទាំងរឿងជាច្រើនទៀត។
តារារូបនេះ បានផ្លាស់ប្ដូរការតុបតែងខ្លួននិងចូលរួមសម្ដែងនៅក្នុងភាពយន្តខ្នាតធំជាច្រើន ប៉ុន្តែមានតែរឿង "Padmaavat” ប៉ុណ្ណោះដែលធ្វើឲ្យលោកទទួលបានប្រាក់ចំណូលច្រើនមិនធម្មតា។
ភាពយន្តថ្មីនេះចូលរួមសម្ដែងដោយតារាល្បីៗដូចជា Deepika Padukone និង Ranveer Singh ជាដើម។ តាមការរំពឹងទុក ជឿថាអាចរកចំណូលបានយ៉ាងតិចខ្ទង់ ៤ទៅ ៤,៨លានដុល្លារនៅថ្ងៃដំបូង៕
អានអត្ថបទ៖
ឥទ្ធិពល Gym ធ្វើឲ្យតារាប្រុសៗទាំងនេះសង្ហាខ្លាំងខុសមុនដាច់!
តារា ៨រូបរបស់ហូលីវូដ និងបូលីវូដទម្លាយថាអស់ភាពបរិសុទ្ធតាំងពីនៅតូចល្អិត
Shah Rukh Khan និយាយពាក្យពេចន៍គាំទ្រស្រ្ដី ថ្ងៃទទួលពានរង្វាន់សប្បុរសធម៌