កម្មវិធី Grammy Awards ឆ្នាំ២០១៨ នឹងតុបតែងដោយកុលាបពណ៌សជាច្រើនព្រោះមូលហេតុមួយ
- 2018-01-26 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី Grammy Awards ឆ្នាំ២០១៨ នឹងតុបតែងដោយកុលាបពណ៌សជាច្រើនព្រោះមូលហេតុមួយ
ចន្លោះមិនឃើញ
ស្រដៀងនឹងយុទ្ធនាការ #Metooដោយស្លៀកពាក់សម្លៀកបំពាក់ខ្មៅចូលរួមកម្មវិធីប្រគល់ពាន Golden Globes តារាជាច្រើននាក់នៅកម្មវិធី Grammys នឹងស្លៀកពាក់ឈុតសម្លៀកពណ៌សវិញម្ដងដើម្បីគាំទ្រ ចំពោះយុទ្ធនាការ #TimesUp។
យុទ្ធនាការនេះសំដៅទៅលើ ការបញ្ឈប់ការបៀតបៀនផ្លូវភេទលើស្ដ្រីដែលអាចកើតមាននៅកន្លែងប្រកបការងារ។ តារាចម្រៀងល្បីៗដូចជា Kelly Clarkson, Dua Lipa, Rita Ora និង Halsey សុទ្ធតែបាននិយាយថា ពួកគេនឹងស្លៀកពាក់ឈុតសម្លៀកបំពាក់ស ដើម្បីគាំទ្រ។
ជម្រើសនៃការជ្រើសរើសកុលាបពណ៌ស ដោយសារពណ៌សគឺជាពណ៌តំណាងឲ្យការ រើបម្រាស់ និងជាការរើបម្រាស់ដោយស្ងប់ស្ងាត់ និងសន្តិភាព។
កម្មវិធី Grammy Awards នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
អានអត្ថបទ៖
Christina Aguilera សន្យាថាអាល់ប៊ុមថ្មីខ្លួននឹងចេញឆាប់ៗនេះហើយ
Shahid Kapoor ចូលជាសមាជិកតារាបូលីវូដរកចំណូលច្រើនក្រោយបញ្ចេញរឿង Padmaavat
ឥទ្ធិពល Gym ធ្វើឲ្យតារាប្រុសៗទាំងនេះសង្ហាខ្លាំងខុសមុនដាច់!